ខេត្តបាត់ដំបង÷ដោយមានកិច្ចសហប្រតិបត្តិជាដៃគូរល្អពីអង្គការមូលនីធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ(Korea.Foundation.for.International.Healthcare)បានសម្រេចផ្តល់នូវអាគារថ្មីស្រឡាង១ខ្នងដែលត្រូវបានចាប់ផ្តើមសាងសង់ឡើង។ដើម្បីជាប្រយោជន៍ក្នុងការថែទាំពិនិត្យសុខភាពសាធារណៈនិងព្យាបាលជំងឺទូទៅពិសេសសម្រាប់បម្រើការងារចត្តាឡីស័កយកសំណាកតាមដានសុខភាពក្នុងអំឡុងស្រុកនៅតាមបណ្តោយព្រំដែនកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។នេះបើយោងតាមលោកឱសថបណ្ឌិតវឿង.ប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២នេះ។
អាគារថ្មី១ខ្នងដែលជាអំណោយរបស់អង្គការកូរ៉េក៏ត្រូវបានរៀបចំធ្វើពិធីសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីសុំម្ចាស់ទឹកម្ចាស់ដីនៅពេលនេះផងដែរមុនធ្វើការសាសង់ឡើង។អាគារនេះទំហំ១៤x៤២ម៉ែត្រស្មើនឹង១២បន្ទប់ដោយក្នុង១បន្ទប់ៗមានបន្ទប់ទឹកផងដែរដែលអាគារនេះមានទីតាំងស្ថិតនៅក្នុងបរិវេណមណ្ឌលសុខភាពត្រាងក្នុងស្រុកកំរៀងខេត្តបាត់ដំបង។
លោកឱសថបណ្ឌិតវឿង.ប៊ុនរ៉េតបានបន្តថា÷សមិទ្ធិផលជាអាគារថ្មីស្រឡាងដែលបង្កើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនេះពិតជាបានផ្តល់នូវសារ:ប្រយោជន៍យ៉ាងប្រសើរមួយសំដៅចូលរួមចំណែកជួយសម្រាលបន្ទុករបស់រដ្ឋបាលខេត្តក៏ដូចជារាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាលនៅតំបន់ជនបទនៃខេត្តបាត់ដំបង។
អាគារពេទ្យ១ខ្នងដ៏ធំទូលាយខាងលើនេះដែរក៏និងបានក្លាយជាមណ្ឌលចត្តាឡីស័កយ៉ាងល្អមានផាសុខភាពហើយក្រៅពីនេះទៀតបានចូលរួមសម្រួលពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាពលរដ្ឋជាកសិករឬពលករយ៉ាងសំខាន់ផងដែរងាយស្រួលសម្រាប់ប្រជាពលរដ្ឋចូលព្យាបាលនូវជម្ងឺផ្សេងៗមិនចាំបាច់ពួកគាត់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅទីប្រជុំជនក្នុងក្រុងបាត់ដំបងទៀតនោះទេក្រោយពីធ្វើការសាសង់រួចរាល់ក្នុងរយះពេលដ៏ខ្លីខាងមុខ៕សៅ សារិទ្ធ