​គំរោង​ជូ​យ​ស្តា​បឹង​ព្រែក​ទប់​ដែល​គ្រោង​ចំណាយ​ប្រាក់​រាប់លាន​ដុល្លា​របស់​អង្គការ​(JCA)​ជប៉ុន​ត្រូវបាន​បញ្ជ​ប់​ទាំងស្រុង​ហើយ​

0

​ ​ខេត្ត​ព្រះសីហនុៈ​ដោយសារតែ​ភាពអនាធិបតេយ្យ​រំលោភបំពាន​ចូលកាន់​កាប់​ដី​ជុំវិញ​បឹង​ព្រែក​ទប់​(​បឹង​ស្តុ​ប​ទឹកស្អាត​ប្រវត្តិសាស្ត្រ​)​ដោយ​ខុសច្បាប់​ពីរ​សំណាក់​ក្រុមមន្ត្រី​មាន​លុយ​មានអំណាច​បុណ្យ​ស​ក្ក័​ធំៗ​យ៉ាង​ស្រូ​ច​ស្រាវ​នោះ​គំរោង​ដែល​ត្រូវ​ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​បស់​អង្គការ​(JCA)​ជប៉ុន​ក្នុង​ជូ​យ​ស្តា​បឹង​ព្រែក​ទប់​ត្រូវ​បានបញ្ចប់​ទាំងស្រុង​ហើយ​គឺ​បញ្ចប់​គ្រប់យ៉ាង​។​IMG_4557

​ ​.​យោងតាម​ប្រភព​ព​ត៏​មាន​ពីរ​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​និង​សិ​ប្យក​ម្ម​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា​អង្គការ​(JCA)​ជប៉ុន​មុន​និង​គេ​សំរេច​ថា​ផ្តល់​ជំ​នូ​យ​ក្នុង​ស្តា​របឹង​ព្រែក​ទប់​នេះ​គេ​បាន​ឲ្យ​មន្ត្រី​ជំនាញ​របស់គេ​មក​ធ្វើការ​សិក្សា​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​ដោយ​បឹង​ព្រែក​ទប់​នេះ​នៅពេល​ធ្វើការ​ស្តារ​រូ​ចរាល់​វា​និង​មាន​ទំហំ​ធំ​និង​ជ្រៅ​ជាង​មុន​អាច​ស្តុ​ប់​ទឹក​បន្ថែម​បាន​ពីរ​២០​ទី​៣០​ម៉ឺន​ម៉ែត្រគូប​ឯ​ណ្ណុះ​ដើម្បី​បំពេញ​តំរូវការ​ការប្រើប្រាស់​ទឹក​ស្អា​ត់របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុន្តែរ​គូរ​ឲ្យ​សោកស្តាយ​គំរោង​របស់​អង្គការ​(JCA)​ជប៉ុន​ក្នុងការ​ជូ​យ​ស្តា​របឹង​នោះ​ត្រូវ​បានបញ្ចប់​ទាំងស្រុង​ហើយ​។​ ​ ​IMG_0365

.​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​និង​សិ​ប្យក​ម្ម​បាន​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​ទៀតថា​មូល​ហេតុដែល​អង្គការ​(JCA)​ជប៉ុន​គេ​បញ្ចប់​ការផ្តល់​ជំ​នូ​យ​ស្តា​របឹង​នេះ​គឺ​ដើមឡើយ​កាលដែល​អ្នកជំនាញ​ជប៉ុន​គេ​ចុះមក​សិក្សា​ដី​នៅ​ជុំវិញ​បឹង​មិនមាន​បញ្ហារ​អ្វី​ចោទ​ទេ​ពោលគឺ​មិនមាន​ភាពអនាធិបតេយ្យ​រំលោភបំពាន​យក​(​ដី​ចំណី​បឹង​.​ដី​ផ្ទៃ​រងទឹក​ភ្លៀង​)​រំខាន​ដល់​គំរោង​ស្តា​បឹង​នោះឡើយ​ប៉ុន្តែរ​ដល់ពេល​ចាប់ផ្តើម​ចុះ​អនុវត្តន៍​បែរ​ជាមាន​ភាពអនាធិបតេយ្យ​យ៉ាង​ពេញទំហឹង​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​ទៅវិញ​ហើយ​ដី​ផ្ទៃ​រងទឹក​ភ្លៀង​ក៍​ត្រូវគេ​ឃុបឃិត​គ្នា​រំលោភ​យក​អស់​គ្មាន​សល់​នោះទេ​បង្ករ​ឲ្យ​មាន​ភាពស្មុកស្មាញ​គ្រប់បែបយ៉ាង​ដល់​គំរោង​ស្តា​បឹង​ជាហេតុ​ធ្វើ​ឲ្យ​អង្គការ​(JCA)​ជប៉ុន​លុបចោល​គំរោង​នោះ​ភ្លាមៗ​ដោយ​គ្មាន​វាចារ​និង​ថ្លែង​នោះឡើយ​។​IMG_4549

ហើយ​អ្វីដែល​គូរ​ឲ្យ​ចាប់​បំផុត​នោះ​អ្នកជំនាញ​ជប៉ុន​មុន​និង​បញ្ចប់​គំរោង​ស្តារ​នេះ​បាន​និយាយ​រំ​លិ​កថា​បឹង​នេះ​បើទោះជា​ស្តារ​ឲ្យ​ធំ​ឬ​ឲ្យ​ជ្រៅ​ប៉ុ​ន្មា​ក៍​អត់​ប្រយោជន៍​ដែរ​បើសិនជា​ភាពអនាធិបតេយ្យ​នែ​ការរំលោភ​យក​ដី​ចំណី​បឹង​និង​ដី​ផ្ទៃ​រងទឹក​ភ្លៀង​នែ​បឹង​នៅតែ​កើតមាន​ព្រី​ព្រោះ​សកម្មភាព​ទាំងនោះ​វា​ជា​ប្រភព​ធំ​បំផុត​នែ​ការបំពុល​បរិស្ថាន​បឹង​ទាំងមូល​ហើយ​បឹង​នេះ​បរិស្ថាន​និង​ស្លាប់​នៅពេល​គេ​ចាប់ផ្តើម​ធ្វើការ​សាងសង់​សំណង់​ផ្សេងៗ​ក៍​ដូចជា​លំ​ដ្ឋា​ន​រស់នៅ​ជុំវិញ​បឹង​។​ ​

គូ​រំ​លិ​ក​ផងដែរ​ថាបើ​តាម​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​រប​ល់ម​ន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ពិនិត្យឃើញថា​អ្នក​ពាក់​ព​ន្ធ័​សំខាន់ៗ​រំលោក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​ឈានមុខ​គេ​រូ​មមា​នទី​១​លោក​ខាត់​ប៊ុន​ណ្ណា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ទី​២​លោក​លុន​សុធី​មន្ត្រី​យោធា​ជាន់ខ្ពស់​ពាក់​ផ្កាយ​៣.​ទី​៣​លោក​តេង​សូន​នាយ​យក​ដ្ឋា​ន​ប៉ូលីស​ព្រំដែន​ទឹកពាក់​ផ្កាយ​៣​ទី​៤​លោក​អ៊ូច​ឡាយ​អតីត​មេ​ប៉ុស្តិប៉ូលីស​រដ្ឋា​បាល​សង្កាត់​លេខ​៣.​ទី​៥​លោក​ស៊ា​ង​ឡេង​មេប៉ូលីស​ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​.​ទី​៦​លោក​កាន់​ឡឹង​ចៅសង្កាត់​លេខ​៣.​ទី​៧​លោក​ខៀន​សង្ហារ​អតីត​ប្រធាន​មន្ទីរ​ពន្ធដា​ខេត្ត​ព្រះសីហនុ​.​ទី​៨​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទី​៩​លោក​ស្បោង​សា​រ៉​ត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​។​

ហើយ​នៅក្នុង​ចំណោម​ក្រុម​អ្នករំលោភ​ដី​ដូច​បាន​រៀបរាប់​ខាងលើ​នោះគេ​សង្កេតឃើញថា​អ្នក​ដែល​ក្លាហាន​ឈានមុខ​គេ​ក្នុង​ការចាក់ដី​លុប​បឹង​និង​ធ្វើការ​សាងសង់​សំណង់​រឹងមាំ​រំលោភបំពាន់​យក​ដី​តំបន់​នោះ​គឺ​លោក​តាក់​វណ្ណ​ថា​អតីត​មេ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ដោយ​សំណង់​ដ៍​មហិមា​របស់គាត់​ដែល​បាន​ចំណាយ​ទុន​ក្នុង​ការសាងសង់​មិនតិចជាង​៥០​ម៉ឺន​ដុល្លា​នោះ​កាត់​ធ្វើការ​បាន​យ៉ាង​រលូន​ពុំមាន​មន្ត្រី​ថ្នាក់​ណាមួយ​ហាន​ទៅធ្វើ​ហាមឃាត់​ឬ​ទៅ​ក្បែរ​នោះទេ​។​រីឯ​អ្នកចាក់ដី​រំលោភ​យក​បឹង​ស្រូ​ច​ស្រាវ​ជាង​វិញ​គេ​គឺ​លោក​ផ្កាយ​៣​លុន​សុធី​.​លោក​អ៊ូច​ឡាយ​.​លោក​កាន់​ឡឹង​.​លោក​ស៊ា​ង​ឡេង​.​។​

ចំណែក​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ជាប់​លំដាប់ថ្នាក់​លេខ​មួយ​ក្នុងការ​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​បានសម្រេច​និង​បាន​ធំ​ជាង​គឺ​រំលោភ​យកបាន​(​ទំហំ​ជា​៦​ហិកតា​ឯ​ណ្ណុះ​)​។​អ្វីដែល​បាន​រៀបរាប់​ខាងលើនេះ​គ្រាន់​ជាការ​រំ​លិ​ក​ខ្លះៗ​ពីរ​មនុស្ស​ដែល​ពាក់​ព​ន្ធ័​ក៍​ជា​មេខ្លោង​ឈានមុខ​គេ​ក្នុងការ​រៀបចំ​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​មាន​ចំណាត់​តាមផ្លូវ​ច្បាប់​តែ​មិន​នៅតាម​បណ្តែតបណ្តោយ​ឲ្យ​នៅមាន​ភាពអនាធិបតេយ្យ​ដូចនេះ​បឹង​ព្រែក​ទប់​និង​ក្លាយទៅជា​បឹង​ស្តុ​ប​ទឹក​សំអុយ​ជាក់​ជាមិនខាន​ឡើយ​៕​

កោះពស់​(​រូបភាព​ផ្ទះ​លោក​តាក់​វណ្ណ​ថា​និង​រូបភាព​ចាក់ដី​លុប​បឹង​កន្លងមក​) ន​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​រាយការណ៍​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៤ បានអោយដឹងថា​៖​នៅក្នុង​រយះពេល​៧​ខែ​ដើមឆ្នាំ​២០១៤​នេះ គ្រោះមហន្តរាយ ដែល​កើតឡើង​ដោយ​ខ្យល់ព្យុះ​កន្ត្រាក់​កើតមាន ចំនួន​១០​លើក​បណ្តាលអោយ​រលំ​ផ្ទះ​ចំនួន​៧០​ខ្នង របើក​ដំ​បួល ជញ្ជាំង និង​ទ្រេត​ចំនួន​៣៦៧​ខ្នង របួស​មនុស្ស​១១​នាក់ ប៉ះពាល់​សាលា​រឿន​និង​សាលាឃុំ​បណ្តែត​ទឹក​ចំនួន​២​ខ្នង ខូច​ម៉ូតូ​២​គ្រឿង ងាប់​គោ​៥​ក្បាល ( នេះ​មិន​បូក​បញ្ចូល​ផ្ទះ​១០​ខ្នង​ខាងលើ​ដែល​ខូចខាត​កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែសីហា នេះ​ទេ​)៕