ជនបរទេសចំនួន០២នាក់ត្រូវបានសមត្ថកិច្ចនៃស្នងការខេត្តបញ្ជូនទៅកាន់នាយកដ្ឋានន្តោប្រវេសន៍ក្រសួងមហាផ្ទៃក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

0

ខេត្តបាត់ដំបង÷ជនបរទេស២នាក់ត្រូវបានសមត្ថកិច្ចកំពុងត្រូវបានរៀបចំបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃក្រោយពីពួកគេបានបញ្ចប់ការអនុវត្តចត្តាឡីស័កចំនួន១៤ថ្ងៃបានរួចរាល់។ជនបរទេសទាំងពីរនាក់ដែលត្រូវបញ្ជូនខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនាពេលនេះរួមមាន:១,ឈ្មោះChristopher.James.Donegannភេទប្រុស អាយុ៥១ឆ្នាំជនជាតិអាមេរិក២,ឈ្មោះJin.Taishanភេទប្រុសអាយុ៤៧ឆ្នាំជនជាតិចិន។
មន្ត្រីទទួលបន្ទុកផែនការងារអន្តោប្រវេសន៍នៃស្នងការខេត្តបានឲ្យដឹងថា:កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២១សមត្ថកិច្ចនគរបាលបានទទួលជន បរ ទេសចំនួន០៣នាក់ ដែលពីរនាក់ទទួលពីមណ្ឌលចត្តាឡីស័កស្រុកសង្កែក្រោយពីរូបគាត់បានធ្វេីចត្តាឡីស័ករួចហេីយក្នុងនោះមាន៖១,ឈ្មោះChristopher.James.Donegannភេទប្រុស អាយុ៥១ឆ្នាំជនជាតិអាមេរិក។២,ឈ្មោះLuke.Daniel.Georgeភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ អាមេរិក ។
រីឯម្នាក់ឈ្មោះJin.Taishanភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន បានទទួលពីអង្គភាពពន្ធ នាគារខេត្តបាត់ដំបង បន្ទាប់ពីបុរសរូបនេះបានទទួលទោសព្រ ហ្មទ័ណ្ឌនៅពន្ធនាគារខេត្តបាត់ដំបងរួចមក។ការបញ្ជូនជនបរទេសទាំង២នាក់ខាងលើក្នុងចំណោមអ្នកទាំង៣ដោយសារឈ្មោះChristopher.James.Doneganភេទប្រុសស ជនជាតិអាមេរិក ទិដ្ឋាការរបស់គាត់ត្រូវផុតកាលបរិច្ឆេទកំណត់និងឈ្មោះJin.Tai.shanភេទប្រុស ជនជាតិចិនទើបចេញពីពន្ធនាគារដែលត្រូវបញ្ជូពួកគាត់ទៅនាយ កដ្ឋានជំនាញដើម្បីអនុវត្តតាមច្បាប់។
ដោយឡែកជនបរទេសឈ្មោះLuke.Daniel.Georgeភេទប្រុស ជនជាតិ អាមេរិកដែលទិដ្ឋាការរបស់គាត់នៅមានសុពលភាពនៅឡើយបានអនុញ្ញាតឱ្យគាត់វិលទៅទីកន្លែងស្នាក់នៅក្នុងក្រុងបាត់ដំបងវិញជាធម្មតា៕សៅ សារិទ្ធ