​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​នៅក្នុង​ខេត្តក្រចេះ មកទល់នឹង​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៤​នេះ​នៅតែមាន​សន្ទុះ​ហក់​ឡើង ហួស​ពី​កំរិត​ប្រកាស អាសន្ន​

0

​​ខេត្តក្រចេះ : ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ នៅក្នុង​ខេត្តក្រចេះ នៅតែ​បន្ត​រកា​រហក់​ឡើង ដោយ​ឥតឈប់ឈរ និង​នូវតែ​បន្តរ​ជន​លិច ផ្ទះសំបែង ដីស្រែ​ចំការ ស្ពាន​ថ្នល់ និង​ប្រព័ន្ធ ធារាសាស្ត្រ ផ្សេងៗ​ទៀត នៅក្នុង​ខេត្តក្រចេះ​ជា​បន្តរ បន្ទាប់ ហើយ​នៅក្នុង​ចំណោម​ស្រុក​៤​នៃ​ក្រុង​១​នៅតាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ដែល​កំពុង​ទទួលរង​នូវ​គ្រោះមហន្តរាយ​នៃ​ទឹកជំនន់ ក្នុង​រដូវ​នេះ ​មានតែ​ស្រុក​ព្រែក​ប្រសព្វ​មួយ​ទេ ដែល​ទទួលរង​នូវ​ការលិចលុង​និង​ផលប៉ះពាល់ ធ្ងន់ធ្ងរ​ជាង​បណ្ដា ស្រុក​ផ្សេងៗ​ទៀត ។​ ​ ​P1030493

ចំណែក កំពស់​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្តក្រចេះ​ក្នុង​ថ្ងៃទី ៥​ខែ សីហា ឆ្នាំ​២០១៤​នេះ បាន​ហក់​ឡើង​រហូត​ទៅដល់​កំ​ពស់ 22m 76 cm ពោលគឺ​ខ្ពស់ជាង ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៤ ។​ ​ចំណែកឯ ផលប៉ះពាល់​ដល់ផ្ទះ​សំបែង ផ្លូវថ្នល់ ស្ពាន ស្រែចំការ មណ្ឌល​សុខភាព សាលារៀន​និង ដំណាំ​ដាំ​ដុះ​ផ្សេងៗ ដែល​កំពុងតែ​ទទួលរង​នូវ​ការ លិចលង់ ដោយសារតែ​គ្រោះមហន្តរាយ​នៃ​ទឹកជំនន់ នៅក្នុង​រដូវ​នេះ នៅតាម​បណ្ដា​ស្រុក​ផ្សេងៗ លោក​ខាន់ ចំណាន អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​កម្ម​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តក្រចេះ បាន​ប្រាប់​ភ្នាក់ងារ កាសែត កម្ពុ​ជាថ្មី ឲ្យ​ដឹងថា ពាក់ព័ន្ធ​ទៅនឹង​វិស័យ​កសិកម្ម គឺ​លិច​សន្ទូង​វស្សា​អស់​ចំនួន ៤២៣៤​ហិច​តា និង​សំណាប​១៣​ហិច​តា ។​ ​

វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ស្ថិតនៅ​ចំណុច​សាលាឃុំ​ផ្សោត ទទួលរង​នូវ​ការលិចលុង​ចំនួន​១០​គីឡូម៉ែត្រ ផ្លុ​វ​៣៧៧ ស្ថិតនៅ​ចំណុច ឃុំ​សណ្ដាន់​ទទួលរង​នូវ​ការលិចលុង ចំនួន ១​គីឡូម៉ែត្រ ។ ផ្លូវលំ​កសាង​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ទទួល​រង​នូវ​ការលិចលុង​ចំនួន ៧១៧០០​ម៉ែត្រ ។P1030492

ប្រព័ន្ធធារាសាស្ត្រ ទទួលរង​នូវ​ការលិចលុង ចំនួន​៦៩៧២១​ម៉ែត្រ ផ្ទះ​របស់​ប្រជាពលរដ្ឋ ទទួលរង​នូវ​ការលិចលុង​អស់​ចំនួន​១៥១១៤​ខ្នង ។ ចំណែក​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត នៅតែ​បន្តរ ការ​ដុតដៃដុតជើង​យ៉ាង​មមាញឹក ក្នុងការ​ជំលាស​ប្រជាពលរដ្ឋ ព្រមទាំង​ឧបត្ថម សំភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដល់​ដល់​ប្រជាព​រដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅក្នុង​ខណ​:​ពេលដែល​ទឹកជំនន់​កំពុងតែ​វាយប្រហា​យ៉ាង​គំហ៊ុក​នៅក្នុង​ពេលនេះ​៕