របស់ដែលកែច្នៃបានផលប្រយោជន៍មិននាំគ្នាធ្វើបែជាទៅកែច្នៃរបស់ដែលច្បាប់ហាមឃាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងក្រុម

0

ខេត្តបាត់ដំបង÷ក្រុមកែច្នៃអាវុធបាញ់គ្រាប់បាដាងដោយខុសច្បាប់មួយក្រុមមានគ្នា៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចឲ្យដឹងថា:អ្នកទាំង៤នាក់រួមនិងវត្ថុតាងផងត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនស្របតាមការសម្របសម្រួលលើនីតិវិធីពីលោកគឺ.ប៊ុណ្ណារ៉ា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​។បានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង០៥:៣២​នាទី​នៅ​ចំណុច​ក្រុមទី​១៤​ភូមិ​អូរតាញា​ឃុំ​តាគ្រាម​ស្រុកបាណន់​ខេត្ត​បាត់ដំបង​។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះត្រូវបានលោកវរសេនីយ៍ឯកឈឿង.គឹមសុង​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំកម្លាំងការិយាល័យជំនាញរួមនឹងក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ដោយសហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បាណន់​ចុះបង្ក្រាប​ករណី​កែច្នៃ​តម្លេីង​ជួសជុល​កាន់កាប់​នឹង​ចែកចាយ​(​អាវុធ​កែច្នៃ​បាញ់​គ្រាប់​បាដាង​)​និងបាននាំខ្លួនជនពាក់ព័ន្ធចំនួន០៤នាក់រួមនិងវត្ថុតាងមកកាន់ស្នងការខេត្ត។
សមត្ថកិច្ចបន្តថា:ជនជាប់ពាក់ព័ន្ធទាំង៤នាក់ដែលត្រូវឃាត់ខ្លួនរួមមាន:១,ឈ្មោះ​សាន​.រក្សា​ហៅ​ប្រុស​អាយុ​២៦​ឆ្នាំ២,ឈ្មោះ ឡឹង​.លេង​ភេទប្រុស​អាយុ​៣០​ឆ្នាំ​៣,ឈ្មោះ​ឈឿង​.សុភ័ក្រភេទប្រុសអាយុ​២៦​ឆ្នាំ​៤,ឈ្មោះ​នៅ​.ណា​ហៅ​ជ្រូក​ភេទប្រុស​អាយុ​២៥​ឆ្នាំ​ជនសង្ស័យ​ទាំង០៤នាក់ខាងលើមានទីលំនៅភូមិតាង៉ែនឃុំតាគ្រាម​ស្រុកបាណន់​ខេត្ត​បាត់ដំបង​។
ចំណែកវត្ថុតាង​ដែលត្រូវបានដកហូត​រួម​មាន​៖​កាំភ្លើង​កែច្នៃ​បាញ់​គ្រាប់​បាដាង​ចំនួន​០៥​ដេីម​,ដងឈេីកែច្នៃធ្វេីស្វ័យកាំភ្លើងចំនួន​ចំនួន​០២​ដេីម​,កាំបិត​កែច្នៃ​ចំនួន​០១​ដេីម​,ពូថៅចំនួន០១,គ្រាប់បាដាងចំនួនួន​០២​កំប៉ុង​,ទូរស័ព្ទដៃម៉ាកRealmeពណ៌ខៀវ០១គ្រឿង,កាបូប​ស្ពាយ​ពណ៌​កាហ្វេ​ចំនួន​០១​,អាវ​ប៉ារ៉ា​ដៃវៃង​ចំនួន​០១​រួមនិងម៉ូតូ​ចំនួន​០៣​គ្រឿង​ផង។
ជនសង្ស័យម្នាក់ឈ្មោះសាន.រក្សា​ហៅ​ប្រុស​ក្នុងចំណោម៣នាក់ទៀតបានឆ្លើយសារភាពថាខ្លួនបានកែច្នៃតម្លេីង​(​អាវុធ​កែច្នៃ​បាញ់​គ្រាប់​បាដាង​)​បាន​ចំនួន​០៧​ដេីម​កន្លង​មក​ហេីយ​ហេីយ​ក៏បាន​លក់​ទៅ​អោយ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន​០៣​ដេីម​ផង​ដែរ​។បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ត្រូវបានសាកសួរនិងកសាងសំណុំរឿងត្រៀមបញ្ជូនអ្នកទាំង៤រួមនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕សៅ សារិទ្ធ