អាជ្ញាធរក្រុងបានលុង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងផ្សារក្រុងបានលុង។

រតនគិរី : ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវជុំវិញផ្សារ អោយមានរបៀបរៀប
រយ នៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១ អាជ្ញាធរក្រុងបាន
លុងដឹកនាំដោយលោក ពុធ ដានី អភិបាលរងក្រុងបានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជុំវិញផ្សារ ។

លោក ពុធ ដានី អភិបាលរងក្រុងបានលើកឡើងថាការចុះរៀបចំសណ្តាប់នេះគឺអាជ្ញាធរក្រុង បានណែនាំអោយបងប្អូនអាជីវករ និងប្រជាពលរដ្ឋរើរុះធុង សម្រាម ស្លាកសញ្ញា សម្ភារ និងឥវ៉ាន់ផ្សេងៗ ថយពីចំណីផ្លូវប្រវែង២ទៅ ៣ម៉ែត្រ ដើម្បីសណ្តាប់ធ្នាប់ផ្លូវជុំវិញផ្សារមានភាពស្រស់បំព្រង មានរបៀបរៀបរយ មានអនាម័យល្អ។

លោកអភិបាលរងក្រុង បានបន្តថា ការរួមគ្នារៀបចំសណ្តាប់ធ្នាប់និង ធ្វើអនាម័យបរិស្ថាននាពេល នេះគឺជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្ត ឱ្យមានសោភ័ណ
ភាពល្អ ដើម្បីប្រឡង ប្រណាំងទីក្រុងស្អាត ជាពិសេស គឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តរតនគិរី ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ជាពិសេសកន្លងមករដ្ឋបាលខេត្តបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង។

យើងត្រូវដឹងថា៖ បើសិនមិនមានការចូលរួមពីប្រជាពលរដ្ឋទេ ហើយពឹងផ្អែកតែទៅលើបុគ្គលិកអនាម័យ ឬពឹងតែទៅ លើមន្ត្រីមន្ទីរបរិស្ថាន រដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូលសំរាម គឺអនាម័យបរិស្ថានក្នុងក្រុងបានលុងយើង មិនស្អាតនោះទេ ដូច្នេះបញ្ហានេះ វាទាល់តែមានការចូលរួមទាំងអស់គ្នា ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដី គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណា អ្នកហ្នឹងសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ មិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព៕