សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញ វិជ្ជមានកូវីដ១៩ បុគ្គលទី៧ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ទៅលើឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកនៅហាងកាហ្វលឹង្គ១០០០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ករណីនេះ គឺមានទំនាក់ទំនងជាមួយ លោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ និង បានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយលោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
បច្ចុប្បន្នគណៈ បញ្ជាការឯកភាពរដ្ឋបា បានសម្រេចបិទហាងកាហ្វលឹង្គ១០០០ ជាបណ្តោះអាសន្នរហូតដល់ ស្ថានភាពទៅវិលរកភាពប្រក្រតីឡើងវិញ ៕