សមត្ថកិច្ចចុះបង្រ្កាបអ្នកលេងល្បែងសុីសង ២កន្លែង និងនាំយកទៅអប់រំ

0

ខេត្តឧត្ដរមានជ័យ៖​ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសង ចំនួន ០២កន្លែង។ ដោយនៅថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង ១៥៖០០​ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះអប់រំកន្លែងលេងល្បែងស៊ីសង (លេងបៀរ) នៅចំណុចភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង។ និងនៅថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៤:០០​នាទី​ កម្លាំងអធិការនគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំល្បែងសុីសង (ខ្លាឃ្លោក)​ នៅចំណុចភូមិស្រះស្រង់​ ឃុំ​គោកខ្ពស់​ ស្រុកបន្ទាយអំពិល​។

ករណីខាងលើ កម្លាំងជំនាញបានធ្វើការអប់រំម្ចាស់ទីតាំង និងអ្នកលេងនៅនឹងកន្លែងកើតហេតុ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទបន្តទៀត៕ដោយ៖ចាន់ ធី