អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកាកក្រហមកម្ពុជា​ និងបាននិមន្តចូលរួមពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្ត និង សហការី,​បានអញ្ជេីញ​ និងនិមន្ត​ចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌​មួយខ្នង​ ជូនលោកយាយ ខឹម ណារី អាយុ៦៨ឆ្នាំ ជាស្ដ្រីមេម៉ាយ

នៅព្រឹក​ថ្ងៃទី​២៧​ ខែមីនា​ ឆ្នាំ​២០២១​ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកាកក្រហមកម្ពុជា​ និងបាននិមន្តចូលរួមពីព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនី មេគណខេត្ត និង សហការី,​បានអញ្ជេីញ​ និងនិមន្ត​ចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌​មួយខ្នង​ ជូនលោកយាយ ខឹម ណារី អាយុ៦៨ឆ្នាំ ជាស្ដ្រីមេម៉ាយ រស់នៅម្នាក់ឯងគ្មានទីពឹង រស់នៅក្នុងភូមិជីហែ​ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ដកំពង់ចាម។

ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌មួយខ្នងនេះដែរ​ សាខាកាកបាទកាកក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ បានចែកអំណោយមនុស្សធម៍ជូនគ្រួសារដែលក្រីក្រ​ មិងជួបការលំបាកក្នុងកំឡុងពេលកូវីដ១៩​ ចំនួន១៤គ្រួសារបន្ថែមទៀត​ ។ 

ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ និង ៣កុំ  ដើម្បីទប់ស្កាត់នូវការរីករាលដាលជម្ងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕