ឯកឧត្តមងួន រាសី ឧបត្ថម្ភបរិក្ខារពេទ្យការពារមេរោគកូវីដ19 និងស្បៀងអាហារដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ខេត្តកំពង់ធំ៖ ឯកឧត្តមងួន រាសី នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិតងួន ញ៉ិល អនុប្រធានទី 1 រដ្ឋសភាជាតិ បានឧបត្ថម្ភបរិក្ខារពេទ្យ ការពារមេរោគកូវីដ19 និងស្បៀងអាហារមួយចំនួនជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីរួមចំណែក ជាមួយនឹងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការងារមនុស្សធម៌ ។
ឯកឧត្តមងួន រាសី កាលពីព្រឹកថ្ងៃសៅរ៍ទី ២៧ ខែមីនាឆ្នាំ ២០២១ រួមជានួយសហការី សម្ភារៈបរិក្ខាពេទ្យ និងស្បៀងអាហារ ក្នុងនោះមាន ម៉ាស់ 4 ស្រទាប់២៥.០០០ អាលកុល៣០០ លីត្រ ម៉ាស៊ីនវាស់ស្ទង់កំដៅ១០ គ្រឿង ទឹកសុទ្ធចំនួន ១០០០ យួរ និងមីជាតិចំនួន ១០០ កេស ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ ឯកឧត្តមងួន រាសី ដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភឧបករណ៍ សម្ភារៈ ដើម្បឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់ចែង បែងចែកជូនទៅតាមអង្គភាព ជាច្រើនចំណុះឲ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកទៅ
ប្រើប្រាស់ ដើម្បីការពារ ក្នុងកាលៈទេសៈដែលអង្គភាព កំពុងគ្រប់គ្រងកម្លាំងប្រយុទ្ធប្រឆាំងការពារមេរោគកូវីដ19ដែលកំពុងរាតត្បាតចូលក្នុងសហគមន៍នាបច្ចុប្បន្ននេះ ។

ឯកឧត្តមងួន រាសី បានកោតសរសើរដល់ឧត្តមសេនីយ៍ទោសោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានធ្វើសកម្មភាពយ៉ាងមមាញឹក ជា បម្រើអង្គភាព បម្រើអតីតយុទ្ធជន និងប្រជាជននៅខេត្តកំពង់ធំយ៉ាងសកម្ម យោធិនចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានថ្លែងអំណរគុណ ឯកឧត្តមងួន រាសី និងលោកជំទាវ ព្រមទាំងសហការី និងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្តីចម្រើន នឹងជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា