ប្រជាកសិករសូមសំណូមពរប្រមុខរាជ រដ្ឋា ភិបាលជួយទប់ស្កាត់ស្រូវអង្ករពីប្រទេសជិតខាងដើម្បីឲ្យកសិករក្នុង ស្រុកផលិតស្រូវអង្ករលក់ដូរក្នុងទីផ្សារមាន តម្លៃសមរម្យ

0

ខេត្តកំពង់ឆ្នាំង ប្រជាកសិករកំពុងប្រមូលផលស្រូវប្រាំង នៅក្នុងភូមិថ្នល់តាសែងឃុំស្វាយជ្រុំស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី 27ខែមីនា ឆ្នាំ2021នេះ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមេត្តាជួយទប់ស្កាត់ការនាំចូលស្រូវអង្ករពីប្រទេសជិតខាងដើម្បីទុកឱកាសឲ្យប្រជាកសិករផលិតស្រូវអង្ករក្នុងស្រុកផ្គត់ផ្គង់ក្នុងទីផ្សារមានតម្លៃសមរម្យ ដើម្បីលើកស្ទួយជីវភាព រស់នៅឲ្យបានល្អប្រសើរ។

កសិករខាងលើបានបញ្ជាក់ឲ្យដឹងទៀតថាជារៀងរាល់ឆ្នាំគាត់ធ្វើស្រែនៅលើដីទំហំកន្លះហិកតា ក្នុងមួយឆ្នាំៗប្រមូលផលបានប្រមាណពី ២ទៅ 3 តោនតែប៉ុណ្ណោះ ដែលឆ្នាំទៅស្រូវសើម( ស្រូវទើបតែច្រូតហើយមិនទាន់ហាលស្ងួត ) តម្លៃលក់ចេញបានមួយគីឡូបានតែ 900 រៀល ចំណែកឆ្នាំនេះក៏មានតម្លៃមិនសូវខុសគ្នាដែរ ។
ប៉ុន្តែការចំណាយទៅលើការ ច្រូតកាត់វិញនោះគឺ ម៉ាស៊ីនច្រូតស្រូវក្នុងមួយហិកតាគេយកតម្លៃដល់ទៅ 40 ម៉ឺនរៀលឯណាគឺថ្លៃណាស់ បើនៅក្នុងស្រុកកំពុងលែងវិញម៉ាស៊ីនច្រូតមកពីខេត្តកំពង់ធំគេច្រូតកាត់ក្នុង មួយហិចតាយកថ្លៃតែ 26ម៉ឺនរៀលតែប៉ុណ្ណោះ និងត្រូវចំណាយលើថ្លៃទិញប្រេងចាក់ម៉ាស៊ីនបូមទឹកនិងទិញជីបាចស្រូវទៀត គឺការខិតខំធ្វើស្រែរបស់ពួកគាត់ បានសល់ស្រូវតិចតួចសម្រាប់ហូបតែប៉ុណ្ណោះ មិនសូវបានលក់ដូរយកលុយផ្គត់ផ្គង់ក្នុងក្រុមគ្រួសារឡើយ។

ប៉ុន្តែចំពោះអ្នកដែលមានដីស្រែច្រើនគឺគេអាចសល់លុយបានច្រើនហើយ នេះគឺអាស្រ័យតាមអ្នកមានដី ស្រែតិចឬច្រើន ដែលការទទួលផលតិចឬច្រើនក៏ទៅតាមហ្នឹងដែរ ។ប្រជាកសិករម្នាក់ បាននិយាយឱ្យដឹងថាឆ្នាំនេះស្រូវស្ងួតបាយរឹងលក់ចេញបានតម្លៃក្នុងមួយគីឡូ 1050 រៀលស្រូវហាលស្ងួតបាយទន់វិញលក់ចេញក្នុងមួយគីឡូបានថ្លៃតែ 960 រៀលតែប៉ុណ្ណោះ ។ ព្រោះថាស្រូវបាយរឹងឈ្មួញតម្រូវការច្រើនសម្រា ប់យកទៅធ្វើនំផ្សេងៗព្រោះស្រូវបាយរឹងធ្វើនំបានលអ និងបានច្រើនជាងស្រូវបាយទន់ ។

ប្រជាកសិករ ធ្វើស្រែចំការនៅក្នុងមូលដ្ឋានសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការយកចិត្តទុកដាក់យ៉ាង សកម្មក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិ បាលនិងក្រសួងសុខាភិបាល។ក្នុងនាមជាកសិករ សូមចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវវិធានការ 3 កុំ 3 ការពារ និង២ ចូលរួម ដើម្បីទប់ស្កាត់ជំងឺកូវីដ19 មិនឲ្យរាលដាលឆ្លងចូលក្នុងសហគមន៍មូលដ្ឋានបានឡើយ ៕