ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ពិសេស នៃស្នងការរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ព្រមទាំងសន្តិសុខកោះពេជ្របានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង ជាច្រេីននាក់ ដែលប្រមូលផ្ដុំគ្នានៅក្នុងកោះពេជ្រ ដេីម្បីធ្វេីការអប់រំណែនាំ គោលបំណងចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មី ។
ក្នុងប្រតិបត្តិការណ៍នេះ បានធ្វេីឡេីងនៅវេលាម៉ោង១០ យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ ថា មានក្រុមក្មេងស្ទាវជាច្រេីននាក់និងម៉ូតូជាច្រេីនគ្រឿង មកពពាក់ពពូនប្រមូលផ្ដុំគ្នា នៅក្នុងកោះពេជ្រជារៀងរាល់ថ្ងៃ ទេីបកម្លាំងកងអន្តរាគមន៍កិច្ចការពិសេសSDUនៃស្នងការរាជធានីភ្នំពេញបានចុះមក ឃាត់ខ្លួនក្រុមក្មេងទំនេីង ដែលប្រមូលផ្ដុំពពាក់ពពូនគ្នានៅក្នុងកោះពេជ្រ ដោយសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍សង្កាត់ទន្លេបាសាក់ និងសន្តិសុខកោះពេជ្រដោយឃាត់ខ្លួនក្រុមក្មេងទំនេីងប្រុសស្រីបានចំនួន៤៨នាក់ ក្នុងនោះស្រី៥នាក់ និងម៉ូតូចំនួន២៥គ្រឿង មកធ្វេីការអបរំណែនាំ ឲ្យស្របតាមចរាចរណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ខណ្ឌសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
បន្ទាប់មក សមត្ថកិច្ចបានធ្វេីការអបរំណែនាំ និងឲ្យក្រុមក្មេងទំនេីង ទាំងអស់នេះ សន្យាថាបេីសិនថ្ងៃក្រោយ ក្រុមនេះមកប្រមូលផ្ដុំគ្នាទៀតនិងសមត្ថកិច្ចចាប់បានមានមុខដដែលៗ សមត្ថកិច្ចនិងអនុវត្តន៍តាមនិតិវិធីច្បាប់ដោយមិនមានការលេីកលែងឲ្យទៀតឡើយ។ ក្រោមមកសមត្ថកិច្ចបានឲ្យក្រុមក្មេងៗទំនើងទាំងអស់នោះត្រឡប់ទៅផ្ទះវិញ ដោយឲ្យពួកគេចូលរួមគោរពវិធានការ ការពា កូវីដ១៩ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕ ដោយ ៖ ភារ៉ា និងឆៃហួត