មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចែកទឹកអាកុលសំលាប់មេរោគចំនួន 1,000 លីត្រ និងម៉ាស់ 4 ស្រទាប់ចំនួន 15,000 ម៉ាស ជូនដល់បណ្ដាកងឯកភាព

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោសោម ស៊ុន បានចែកទឹកអាកុល ១០០០ លីត្រ និងម៉ាស់ ៤ ស្រទាប់ចំនួន ១៥០០០ ម៉ាស ជូនដល់បណ្ដាកងឯកភាពចំណុះសម្រាប់ចែកជូនយោធិនក្រោមឱវាទប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 នៅព្រឹកថ្ងៃចន្ទទី 29 ខែមីនាឆ្នាំ 2021 ។
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ជូនដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានបញ្ជាក់ថា
ម៉ាស និងទឹកអាល់កុលសម្លាប់មេរោគ អំណោយបស់ឯកឧត្តមងួន រាសី នាយកខុទ្ទកាល័យ ឯកឧត្តមកតិនីតិកុសលបណ្ឌិតងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងអំណោយរបស់សប្បុរសជនទាំងក្នុងខេត្ត និងក្រៅខេត្ត។
ចំណែកសម្ភារៈដែលបាន ចែកជូនមាន អង្គភាពផ្នែកសឹករងក្រុង ស្រុកទាំង៩ វរសេនាតូចទាំង២ និង១១ ការរិយ៉ាល័យ – ៥ស្ថាប័នផ្នែកជំនាញ និង២ កងអនុសេនាតូចចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានផ្ដាំផ្ញើដល់យោធិនទាំងអស់ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ 3 កុំ និង 3 ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នឹងត្រូវគ្រប់គ្រងកងកម្លាំងនៅក្នុងអង្គភាព ឲ្យបានហ្មត់ចត់ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ពីខាងក្រៅចូលមកក្នុងអង្គភាព ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសប្បុរសជននានាទាំងក្នុងខេត្តនិងក្រៅខេត្តដែលបានជួយឧបត្ថម្ភបរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់មេរោគកូវីត19 និងស្បៀងអាហារមួចំនួនសម្រាប់ឧបត្ថម្ភដល់កងកម្លាំងដែលកំពុងប្រចាំការត្រៀមអន្តរាគមន៍នៅក្នុងអង្គភាព ។
ដោយ ប៊ុន រដ្ឋា