នារសៀលថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំត្រៀមរៀបចំចាក់វ៉ាក់សាំងទូទាំងខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមវេជ្ជបណ្ឌិត ប្រធានមន្ទីរសុខាភិបាល និងលោកនាយករដ្ឋបាលសាលាខេត្ត កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
សូមបញ្ជាក់ថា កន្លងមកខេត្តឧត្ដរមានជ័យមាន២ទីតាំងសម្រាប់ចាក់វ៉ាក់សាំងគឺមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ និងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ បច្ចុប្បន្នរដ្ឋបាលខេត្តបានគ្រោងរៀបចំ៣ ទីតាំងបន្ថែមទៀតសម្រាប់ដាក់តាមបណ្ដាក្រុង-ស្រុកក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ៕