ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ណែនាំអោយយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះកំពុងដាក់អោយធ្វើចត្តាឡីស័ក ដោយសារពាក់ព័ន្ធ អ្នកមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៩៤គ្រួសារនៅក្រុងព្រះសីហនុ។
អ្នកទាំងនោះ នៅសង្កាត់លេខ១ ចំនួន ៦៤គ្រួសារ សង្កាត់លេខ២ ចំនួន ០៣គ្រួសារ សង្កាត់លេខ៣ ចំនួន ០៣គ្រួសារ និងសង្កាត់លេខ៤ ចំនួន ២៤គ្រួសារ ។
សម្ភារៈដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ទឹកស៉ីអ៉ីវ ១យួរ ប្រេងឆា ១ដប ម៉ាស ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀល។
ជាមួយគ្នានេះក្រុមការងារបានណែនាំប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំក្រសួងសុខាភិបាលនិង
វិធានការ”៣កុំ ៣ការពារ”របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដើម្បីពារការកុំអោយឆ្លងជំងឺកូវីដ-១៩។