សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបំបែកសំណុំរឿងបានហើយលើករណីឃាតករដែលបានអាករសម្លាប់ស្ត្រីមេម៉ាយកូន៣បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាមនៅ ក្នុងស្រុកទឹកផុស

​ខេត្តកំពង់ឆ្នាំង ឃាតករអារកសម្លាប់ស្ត្រីមេម៉ាយបន្សល់ទុកកូន 3នាក់ឲ្យកំព្រា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមករាឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចនគរបាលចាប់បានហើយកាលពីព្រឹកថ្ងៃទី 29 ខែមីនាឆ្នាំ 2021 ។                       

លោកវរសេនីយ៍ឯក ឌុច ចំរើននាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹង នៅព្រឹកថ្ងៃទី 30 ខែមីនានេះថា ក្រោយ

ពេលកើតហេតុនៃអំពើឃាតកម្ម  នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបណ្ដាលឱ្យស្ត្រីមេម៉ាយឈ្មោះ អឿន សារ៉េន ហៅណេន អាយុ 33 ឆ្នាំ មេម៉ាយកូន៣ បាទស្លាប់នៅលើផ្ទះដោយឃាតករ មិនស្គាល់មុខបានអារកសម្លាប់ ហើយលោកក៏បានទទួលបទបញ្ជាពីលោកស្នងការ លោកស្នងការរង និងមានដីកាតាមចាប់ខ្លួនផង ទើបសម្រេចចាប់ខ្លួនបានជនដៃ ដល់

នៅព្រឹកថ្ងៃទី 29ខែមីនា ឆ្នាំ 2021ខណៈដែលជនសង្ស័យសំងំដេកនៅផ្ទះសំណាក់មួយកន្លែងក្នុងភូមិទួលក្រឡាញ់ ជនដៃដល់ មានឈ្មោះ ម៉ី ម៉ាប់ អាយុ 35 ឆ្នាំមានទីលំនៅភូមិស្រែអុក ឃុំតាំងក្រសាំងស្រុកទឹកផុស ។  លោកបានបញ្ជាក់ថាតាមការពិតរវាងជនដៃដល់និងជនរងគ្រោះគឺជាប្ដីប្រពន្ធលួចលាក់នឹងគ្នា ចំណែកកូនតូចអាយុ១ខួបគឺជាកូនរបស់ឈ្មោះម៉ី ម៉ាប់ហ្នឹងឯង ។លោកវរសេនីយ៍ឯក ឌុច ចំរើនបានរម្លឹករឿងរ៉ាវថា កាលពីថ្ងៃទី 22 ខែមករាឆ្នាំ 2021 ឈ្មោះ អឿន សារ៉េនហៅណេន ជាជនរងគ្រោះ បានយកកូនតូចទៅជួបឈ្មោះ ម៉ី ម៉ាប់ ដែលជាប្ដីលួចលាក់ នៅភូមិទឹកជុំ ឃុំក្បាលទឹកស្រុកទឹកផុស  ខណៈដែលឈ្មោះម៉ី ម៉ាប់ដែលប្ដីលួចលាក់ទៅធ្វើការនៅផ្ទះបងប្អូននៅទីនោះ ។ពេលទៅដល់ឈ្មោះអឿនសារ៉េន បានរករឿងឈ្លោះជាមួយឈ្មោះ ម៉ី ម៉ាប់ ព្រមទាំងយកទូរសព្ទដៃវាយក្បាលឈ្មោះមុី ម៉ាប់បណ្ដាលឱ្យបែកទូរសព្ទតិចទៀតផង ។ក្រោយមកនៅយប់ ថ្ងៃដដែលឈ្មោះម៉ី ម៉ាប់ បានត្រឡប់មកផ្ទះនិងមានការលួងលោមសម្របសម្រួលត្រូវរ៉ូវគ្នាវិញ លុះដល់យប់ថ្ងៃទី 24 ខែ មករា ឆ្នាំ 2021 ឈ្មោះម៉ី ម៉ាប់ ដែលជាជនដៃដល់បាន ត្រឡប់ពីហូបការគេ នៅភូមិចោងម៉ោង វិញ ចូលដល់ផ្ទះឈ្មោះ អឿន សារ៉េន បានរករឿងឈ្លោះជេរ

ប្រមាថ ហើយក៏បានឈ្លោះគ្នារហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី 25 ឈ្មោះ ម៉ី ម៉ាប់ បានឆុងទឹកដោះគោឲ្យកូនតូចអាយុ 1 ខួប ផឹក ហើយបានពោលពាក្យថា (បៅទៅកូន ប៉ាឃើញមុខកូនតែថ្ងៃនេះទេ ព្រោះម៉ាក់កូនរកប្រុសថ្មីហើយ ) ឮដូចឆ្នោះ ជនរងគ្រោះក៏បានធាក់ ឈ្មោះ ម៉ី ម៉ាប់ មួយជើងចំថ្គៀម  ដួលផ្ងាកក្រោយ បណ្ដាលឲ្យឈ្មោះ ម៉ី ម៉ាប់ ខឹងស្ទុះទាញកាំបិត ចិតត្នោត ពីកៀនជញ្ជាំងមកសង្កត់ពីលើអាករសម្លាប់

តែម្តង ។  នៅចំពោះមុខសមត្ថកិច្ចបុរសឈ្មោះ

ម៉ី ម៉ាប់ ដែលជាជនដៃដល់បានសារភាពថា ក្រោយពេលកើតហេតុខ្លួនបានស្ទុះរត់យកសម្លៀកបំពាក់ ជិះម៉ូតូរត់បានប្រហែលជា ង 1 គីឡូម៉ែត្រទើបស្លៀក

ពាក់ស្រួលបួលហើយបន្ត គេចខ្លួនជិះទៅរាជធានីភ្នំពេញដេកនៅ ផ្ទះសំណាក់ មួយយប់ក្រោយមកទៀតដើរទៅដេកនៅផ្ទះសំណាក់ខេត្តកំពង់ចាម និងតាមបណ្ដាស្រុកនានា ដែលបានរត់គេចខ្លួន ដោយគ្មានទិសដៅ លុះដល់ថ្ងៃទី 28 ខែមីនាខ្លួនក៏មក  ខេត្តកំពង់ឆ្នាំងដេកនៅផ្ទះសំណាក់ នៅភូមិទួលក្រឡាញ់១យប់

 លុះព្រឹកឡើងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង រូបគេ ពិតជាបានអារកសម្លាប់ស្ត្រីរងគ្រោះពិតប្រាកដមែន ។បច្ចុប្បន្ននេះសមត្ថកិច្ច បានធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕