មន្ទីរសុខាភិបាល ខេត្តតាកែវរួមជាមួយការិយាល័យសុខាភិបាលចំនួន៣ស្រុកបើកយុទ្ធនាការយកសំណាកពីប្រជាពលរដ្ឋដែលនៅសេសសល់ដែលសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងបុគ្គលផ្ទុកកូវីដ-19

មន្ទីរសុខាភិបាល ខេត្តតាកែវរួមជាមួយការិយាល័យសុខាភិបាលចំនួន៣ស្រុកបើកយុទ្ធនាការយកសំណាកពីប្រជាពលរដ្ឋដែលនៅសេសសល់ដែលសង្ស័យថាបានជាប់ពាក់ព័ន្ធនឹងបុគ្គលផ្ទុកកូវីដ-19នៅក្នុងពិធីមង្គលមួយកន្លងមកនេះនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះមន្ទីរសុខាភិបាលខេត្តតាកែវ ដោយរួមកិច្ចសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៣ស្រុក/ក្រុង រួមមាន ÷ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី , ព្រៃកប្បាស និងស្រុកប្រតិបត្តិក្រុងដូនកែវ ដែលមានកងទ័ពអាវសចូលរួមប្រមាណ៦០នាក់ដើម្បីបើកយុទ្ធនាការប្រមូលវត្ថុសំណាកពីប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលដែលនៅសេសសល់ក្នុងព្រឹត្តិការណ៍១២មីនាហើយសង្ស័យថាបានពាក់ព័ន្ធនឹងបុគ្គលផ្ទុកកូវីដ១៩ កក្កដា សុភ័ណ្ឌ ក្នុងពីធីមង្គលការមួយកន្លែងនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី១១ និងទី១២ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ។ នៅក្នុងទិដ្ឋភាពនេះផងដែរយើងសង្កេតឃើញប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ឌនឹងព្រឹត្តិការណ៍ខាងលើលោកបានភ្ញាក់រឭកនាំគ្នាអញ្ជើញមកផ្តល់វត្ថុសំណាកយ៉ាងច្រើនកុះករតាមការអំពាវនាវដោយទទូចរបស់អាជ្ញាធរគ្រប់លំបាប់ថ្នាក់។

សូមបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិដែលមានបារមីនៅថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ជាពិសេសទឹកដីឃុំរវៀងសូមលោកមេត្តាបញ្ចេញនូវឫទ្ធានុភាពជួយរារាំងឃុំគ្រងប្រជាពលរដ្ឋយើងឲ្យបានចៀសផុតពីការឆ្លងមរោគដ៏ចង្រៃនេះគ្រប់ៗគ្នាកុំបីអាក់ខានឡើយ។ដោយ -រ៉ាវុធ