ករណីហិង្សាលើ អ្នកកាសែតនេះដែរ ជនរងគ្រោះបានប្តឹងទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ពីបទបង្កហិង្សាដោយចេតនា….

សៀមរាប៖អ្នកសារព័ត៌មានប្រចាំខេត្តសៀមរាបចំនួន២រូប ត្រូវក្រុមអ្នកលេងល្បែង នៅស្រុកសូទ្រនិគម ព្រួតគ្នាវ៉ៃ បណ្តាលឲ្យរងរបួស ហើយដកយកកាមេរ៉ា​យ៉ាងព្រៃផ្សៃ។គេបានលើកជាចម្ងល់ថា តើដើមចមនៃសាច់រឿងនេះកើតឡើងដោយសារអ្វី។

ហេតុការណ៍នោះ បានកើតឡើងកាលរសៀលថ្ងៃ ទី២៩ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិឈូក ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ព្រំប្រទល់ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ ទី១ឈ្មោះឈិត សាវី ភេទប្រុស ជាបុគ្គលិកទូរទស្សន៍ប៊ីធីវី(BTV)ប្រចាំខេត្តសៀមរាប។ទី២ឈ្មោះប្រាក់ សុខឡេង ជាភ្នាក់ងារ កាសែត រំដោះជាតិ។ អ្នកទាំងពីត្រូវក្រុមអ្នកលេងល្បែងមួយហ្វូងហ៊ុពទ្ធ័វាយ បណ្តាលឲ្យរងរបួស ព្រមទាំងដកយកកាមេរ៉ា វីដេអូទៀតផង។

ជុំវិញករណីនេះ លោកប្រាក់ សុខឡេង មិនបានឆ្លើយតបតាមទូរសព្ទ័នោះទេថា ដោយហៅចូលមិនលើក។ ចំណែកលោកឈិត សាវី បានឆ្លើយយ៉ាងខ្លីប្រាប់អ្នកកាសែតថា មិនមានរឿងអីទេ។

លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានប្រាប់អ្នកកាសែត តាមទូរសព្ទ័នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា ករណីខាងលើនេះ លោកបានធ្វើរបាយការណ៍ជូនថ្នាក់ដឹងនាំខេត្ត និងក្រសួងព័ត៌មានរួចហើយ។ លោកបន្តថា អ្នកកសែតក្នុងខេត្ត សៀមរាប គឺចំណុះឲ្យមន្ទីរទាំងអស់ ចឹងទេក្នុង នាមប្រធានមន្ទីរ លោកបានផ្តល់យោបល់អំពីផ្លូវច្បាប់ដល់សាម៉ីខ្លួន ទាក់ទងនិងការដាក់បណ្តឹងហើយផងដែរ តែត្រង់ថាប្តឹងឬអត់ គឺជាការសម្រេចពីសាម៉ីខ្លួន។លោកបានបន្ថែមថា អ្នកកាសែតមិនមានអាវុធក្នុងដៃនោះទេ គឺមានតែកាមេរ៉ា និងស្លាបការ ចឹងទេមិនគួរឲ្យមានបុគ្គលណា ឬក្រុមជនណា ប្រើអំពើហឹង្សាមកលើរាងកាយអ្នកកាសែតនោះឡើយ។

អធិការនគរបាលស្រុកប្រាសាទបាគង លោកវរ សេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងតាមទូរសព្ទ័ថា ករណីប្រតាយប្រតប់រវាងអ្នកកាសែតនិងពលរដ្ឋ ខាងលើមិនស្ថិតក្នុងមូលដ្ឋានស្រុករបស់លោឡើយ។ តែក្រោយទទួលដំណឹង នៅល្ងាចកើត ហេតុ លោកបានឲ្យប៉ូលិសចុះទៅអន្តរាគមន៍ទាន់ពេល ដោយរំដោះអ្នកកាសែត២នាក់ឲ្យចាកចេញពីហ្វូងពលរដ្ឋហើយដែរ។ លោកបន្តថា តាមដឹងពួកគាត់ (អ្នក កាសែត)ខាងលើបានទៅថតគេលេងបៀរ ហើយ ក៏ត្រូវក្រុមពលរដ្ឋព្រួតគ្នាប្រតាយ្រតប់ដណ្តើមយកកាមេរ៉ា។ លុះពេលអ្នកកាសែតទាំងពីរនាក់ចាកចេញ ក្រុមពលរដ្ឋនោះ បានយកកាមេរ៉ា វីដេអូ មកប្រគល់ឲ្យសមត្ថកិច្ចខាងលោករក្សាទុក ហើយលោករងចាំប្រគល់ឲ្យម្ចាស់វិញប៉ុណ្ណោះ។ចឹងទេរឿងរ៉ាវយ៉ាង ណាពិតប្រាកដនោះ គឺស្ថិតលើសមត្ថកិច្ចស្រុកសូទ្រនិគម។ចំណែកលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម នៅថ្ងៃទី៣០ខែមីនានេះ បានឲ្យដឹងថា ខាងលោកបានទទួលពាក្យបណ្តឹងហើយ ដោយពេលនេះកំពុងសាកសួរអំពីដំណើរ រឿង។ ចឹងទេក្រោយចុះពិនិត្យកន្លែងកើតហេតុ និងលំអិតសាច់រឿង ទើបអាចដឹងថា ប្តឹងបទអីខ្លះ ហើយទាមទារអ្វីខ្លះ។លោកបន្តថា ករណីនេះជនរងគ្រោះទាំង២នាក់បានប្តឹងទាមទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ​ពីបទហិង្សាដោយចេតនា។

ទោះជាបែបនេះក្តី ប៉ុន្តែអ្នកកាសែតត្រូវបានមើល ឃើញថា វាងាយនិងផុយស្រួយក្នុងការរងនូវអំពើហឹង្សា ពីក្រុមប្រព្រឹត្តអំពើអសន្តិសុខក្នុងសង្គម  ក៏ដូចជាអំពើខុសច្បាប់ផ្សេងៗ។យ៉ាងនេះក្តី គេនៅទន្ទឹងរង់ចាំមើលថា តើដើមចមនៃសាច់រឿងខាងលើនេះ ផ្តើមចេញពីអ្វី?។ប៉ុន្តែប្រភពនៅកន្លែងកើតហេតុអះអាងថា ផ្តើមចេញពីការទាមទារផលប្រយោជន៍៕