កិច្ចប្រជុំគណ:កម្មការឣន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ករណីមានឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍

តាកែវ៖ នៅថ្ងៃឣង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ រួមនិង លោកឣភិបាលរងខេត្ត លោកនាយករដ្ឋបាល ប្រធានមន្ទីរសុខាភិបាល លោកឣភិបាលក្រុង ស្រុក និងកងកម្លាំងទាំងបីប្រភេទ ឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:កម្មការឣន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ករណីមានឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ តាមរយៈប្រព័ន្ធ Video zoom ក្រោមឣធិបតីភាព ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការឣន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ កិច្ចប្រជុំVideoនេះដែររៀបចំឡើងនៅសាលប្រជុំសាលាខេត្តតាកែវ ៕