ពេលណាបញ្ហាកូវីដ-១៩ ត្រូវបានបញ្ចប់ ប៉ុន្តែត្រូវមានស្មារតីភ្ញាក់រឮកថា តើយើងម្នាក់ៗការពារខ្លួនដោយវិធីណា និងចូលរួមជាមួយក្រុមការងារជួរមុខដោយវិធីណា

ក្រុម ការងារ លេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ សហការជាមួយ សមាគម ពាណិជ្ជករ វ័យ ក្មេង កម្ពុជា , ចុងភៅ សេង ហុកហេង, និង Hengmart បាននាំយកទឹកបរិសុទ្ធ ចំនួន ៤០០កេស ដែល ជា អំណោយ របស់ ចុងភៅ សេង ហុកហេង និង បុរី ហាយធិច ព្រមទាំង ស្វាយទុំ ចំនួន ៨០០ កំប៉ុង ដែល ជា អំណោយ របស់ ឧកញ៉ា ម៉ុង ឫទ្ធី និង Hengmart ជូនដល់ក្រុមការងារ គ្រូពេទ្យ បងកម្លាំង ចម្រុះ ដែល កំពុង ប្រចាំការ និងបងប្អូនដែលកំពុង ធ្វើចត្ដាឡីស័កនៅមណ្ឌលចត្ដាឡីស័កចំនួន៣ និង សាលា ខណ្ឌ ពោធិ៍សែនជ័យ សម្រាប់ បែងចែក ជូនដល់ បងប្អូន ដែល ត្រូវ ធ្វើ ចត្តាឡីស័ក នៅ នឹងកន្លែង ដោយក្នុង នោះរួម មាន៖

១. មណ្ឌលចត្ដាឡីស័ក វិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង ទឹកបរិសុទ្ធ១០០កេស សេង ហុកហេង ៥០កេស ហាយធិច៥០កេស ស្វាយទុំ ចំនួន២០០កំប៉ុង
២. មណ្ឌលចត្ដាឡីស័ក វិទ្យាល័យ ហ៊ុនសែន ភ្នំពេញថ្មី ទឹកបរិសុទ្ធ១០០កេស និង ស្វាយទុំ ចំនួន២០០កំប៉ុង
៣. មណ្ឌលចត្ដាឡីស័ក រាជធានីភ្នំពេញ ទឹកបរិសុទ្ធ១០០កេស និងស្វាយទុំចំនួន ២០០កំប៉ុង ព្រមទាំង ថ្នាំពេទ្យ ១១មុខ ចំនួន មួយកេស។
៤. សាលាខណ្ឌពោធិ៍សែនជ័យទឹកបរិសុទ្ធ១០០កេស និង ស្វាយទុំចំនួន ២០០កំប៉ុង។

ក្នុងកាលៈទេសៈនេះ ជាពេលវេលាដែលយើងត្រូវរួមកម្លាំងសាមគ្គីគ្នា ទាំងក្នុងចំណោមអាជីវករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងគាំទ្រក្រុមការងារជួរមុខក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សំដៅ ឈានទៅបិទបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យ បាន ក្នុង រយៈពេល ដ៏ខ្លី ខាងមុខ នេះ។