រថយន្តពីរគ្រឿងបើកបរក្នុងលឿនខ្វះការប្រុងប្រយត្ន័ បានបណ្តាលអោយបុកគ្នាក្រឡាប់ផ្ងារជើងនៅលើកំណាត់ផ្លូវជាតិលេខ 5 ក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី 31 ខែមេសាឆ្នាំ 2021 វេលាម៉ោង8.10នាទីនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបុកនិងរថយន្តដោយអ្នកបើកបរខ្វះការប្រុងប្រយត្ន័បណ្តាលក្រឡាប់ផ្ងាជើងនៅលើកំណាត់ផ្លូវជាតិលេខ 5និងគៀបជាប់អ្នកបើកបរនៅក្នុងការប៊ុនរថយន្ត ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៦និង៨៧ត្រង់ចំណុចផ្លូវបំបែកចូលរោងម៉ាសុីនទឹកកកស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងដែលចុះដល់កន្លែងកើតហេតុភ្លាមៗនោះបានឲ្យដឹងថារថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍សពាក់ស្លាក់លេខព្រះស៊ីហនុ
3A72.77អ្នកបើកបរមិនស្គាល់អត្តសញ្ញាណហើយត្រូវបានរថយន្តម៉ាកហ៊ីយ៉ានដាយពណ៍ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ 3F 48.51អ្នកបើកបរឈ្មោះនួន សុខឿនឲ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរបើកបររថយន្តអោយក្រុមហ៊ុនវរះប៊ុនថាំត្រូវបានគាប់ជាប់ក្នុងការប៊ុនរថយន្តបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបាននិយាយឲ្យដឹងនៅកន្លែងកើតហេតុថានៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត 2 គ្រឿងបើកបន្តកន្ទុយគ្នាពីជើងទៅត្បូងលុញដល់ចំណុចចុះទួលរថយន្តកូរ៉េធន់ធំមានដងសន្ទូចបានបត់ឆ្វេងស្រាប់តែត្រូវបានរថយន្តកូរ៉េធុនតូចរបស់ក្រុមហ៊ុនវីរៈប៊ុនថាំបានបុកចំពាក់កណ្ដាលខ្លួនបណ្ដាលឱ្យក្រឡាប់ផ្ងារជើងនឹងរងគ្រោះថ្នាក់អ្នកបើកបររថយន្តធុនតូចត្រូវបានកៀបជាប់នៅក្នុងកាប៊ុនរថយន្តតែភាគីខាងរថយន្តធន់ធំមិនមានគ្រោះថ្នាក់នោះឡើយ ។ក្រោយពេលកើតហេតុប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងខេត្តបានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍យករថយន្តទាយរថយន្តដែលមនុស្សគៀបជាប់អ្នកបើកបរក្នុងកាប៊ុន ដោយសំណាងល្អពុំមានគ្រោះថ្នាក់ដល់អាយុជីវិតអ្វីឡើយ ។ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាង
លើនេះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយឲ្យដឹងទៀតថាការបើកបររបស់រថយន្តទាំងពីរគ្រឿងនេះបើកបរខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់បែបនេះតែអ្វីដែលជាសំណាងល្អនោះគឺមិនមានគ្រោះថ្នាក់ដល់ដល់អាយុជីវិតអ្នកបើកបរទាំងពីរនោះឡើយ ។បច្ចុប្បន្ន រថយន្តបង្កទាំង 2 គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕
សុខ គឹមសៀន