ខេត្តព្រះសីហនុ៖ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ បាន សម្រេចបិទតំបន់ ជាបន្ទាន់ នៃភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ខេត្តព្រះសីហនុ ក្រោយរកឃើញមនុស្សចំនួន ២៥នាក់ និងមនុស្សចំនួន១៣គ្រូសារផ្សេងទៀត មានវិជ្ជមាន កូវិដ ១៩។
យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកពីប្រជាពលរដ្ឋនៅតំបន់ (ទំនប់រលក)នៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១គឺបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូដ-១៩ ពាក់ព័ន្ធមនុស្សចំនួន ១៣គ្រួសារ និងលទ្ធផលនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះពាក់ព័ន្ធករណីវិជ្ជមានចំនួន ២៥នាក់បន្ថែមទៀត។
ដូចនេះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បន្តទៀតរដ្ឋបាលខេត្តសម្រេចបិទតំបន់នោះជាបន្ទាន់ ចាប់ពីផ្នែកខាងកើត និងផ្នែកខាងជើងសាលាបឋមសិក្សាអនុវិទ្យាល័យសាគូរ៉ា មិត្តភាពកម្ពុជាជប៉ុនទៅដល់សង ខាងផ្លូវរថភ្លើងផ្នែកខាងក្រោយសាលារហូតដល់ផ្លូវរថភ្លើងលេខ២៦០(ដែលមានអាសយដ្ឋាននៅក្រុមទី៩,១២,១៣,១៤ និងទី១៥នៃភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូល តំបន់នោះបន្តទៀតឡើយ។ ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩នឹងចុះស្រាវ ជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធក្នុងទីតាំងនោះហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ដើម្បីធ្វើតេស្ករកវីរុសកូវី៥-១៩។ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងតំបន់នោះ ជាបណ្តោះអាសន្ននិងរៀបចំដាក់ ជា តំបន់ចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។
បងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ក្នុងករណីលោកលោកស្រីមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាននៃអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាច សាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។អាស្រ័យហេតុនេះសូម លោក លោកស្រី អនុវត្តតាម ខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។