ខេត្តបាត់ដំបង÷ម្ចាស់បំណុលម្នាក់បានខ្លាយជាអ្នកទោសខណះដែលទ្រាំមិនបាននិងសម្តីកូនបំណុលដែលជំពាក់លុយមិនព្រមសងហើយនៅសម្តីគ្រាន់បើទៀតម្ចាស់បំណុលក៏ភ្លេចគិតអំពីទោសពៃរ៍ទាញដំបងវ៉ៃបែកក្បាលដេរ៥ថ្នេរត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើហិង្សាដោយចេតនា។
សមត្ថកិច្ចបានឲ្យដឹងថា÷
ករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលារំលងអាធ្រាតថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ត្រង់ចំណុចភូមិសំរោងឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡខេត្តបាត់ដំបង។ជនបង្កមានឈ្មោះស៊ុន.សុខាភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិបឹងរាំងសង្កាត់អូរមាល់ក្រុងបាត់ដំបង(ជាម្ចាស់បំណុល)។ចំណែកជនរងគ្រោះមានឈ្មោះសៀង.ម៉េងភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិស្ពានកណ្តាលឃុំបវេលស្រុកបវេលខេត្តបាត់ដំបង(កូនបំណុល)ទាំង២នាក់បានមកស្នាក់នៅបណ្តោះអាសន្ននៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបានបញ្ជាក់អំពីអង្គហេតុថា÷នៅថ្ងៃកើតហេតុខាងលើឈ្មោះស៊ុន.សុខា(ម្ចាស់បំណុល)បានទៅទាលុយថ្លៃដំឡូងដែលជនរងគ្រោះបានជំពាក់កន្លងទៅប៉ុន្តែជនរងគ្រោះមិនទាន់មានលុយសងឡើយហើយបានជជែកចុះឡើងៗរហូតឡើងកម្តៅកំហឹងតឹងសរសៃកដាក់គ្នាមួយប្រាវរហូតម្ចាស់បំណុលទប់កំហឹងមិនបានក៏បានទាញដំបងឈើមួយកំណាត់មកវាយទៅលើជនរងគ្រោះតែម្តងបណ្តាលឲ្យរបួសបែកក្បាលដេរចំនួន៥ថ្នេរ។ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនបង្កមកសាកសួរបច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យររួមទាំងវត្ថុតាងទៅកាន់តុលាកាដើម្បីអនុវត្តតាមនីតិវិធី៕សៅ សារិទ្ធ




































