ផ្ទះបណ្តែតទឹករបស់ក្រុមហ៊ុន១សម្រាប់បំរើដល់ភ្ញៀវទេសចរណ៍អន្តរ:ជាតិត្រូវបានអគ្គិភ័យឆេះខ្ទេចមិនទាន់ដឹងពីមូលហេតុសមត្ថកំពុងបើកការស្រាជ្រាវ

0

ខេត្តបាត់ដំបង៖ផ្ទះផែបណ្តែតទឹកក្នុងដែនបឹងទន្លេសាបនៃខេត្តបាត់ដំបងចំនួន០៣ខ្នងដែលគេដឹងថាជារបស់ក្រុមហ៊ុនEasiaTravelសម្រាប់ទទួលភ្ញៀវទេសចរណ៍បរទេសត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់រហូតមកដល់ពេលនេះនៅមិនទាន់រកឃើញមូលហេតុឃើញនៅឡើយ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា:ករណីអគ្គិភ័យឆាបឆេះខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ស្ថិតនៅក្នុងចំណុចកោះដាច់ភូមិព្រែកទាល់ឃុំកោះជីវាំងស្រុកឯកភ្នំខេត្តបាត់ដំបង។ផ្ទះបណ្តែតទឹកនេះជារបស់ក្រុមហ៊ុនEasiaTravelសម្រាប់ទទួលភ្ញៀវទេសចរណ៍បរទេសដើម្បីស្នាក់នៅទស្សនាកម្សាន្តនាតំបន់បឹងទន្លេសាប។
ប្រភពដដែលបន្តថា:ផ្ទះផែបណ្តែតទឹកទាំង៣ខាងលើរួមមាន:ទី១ផ្ទះពណ៌សទំហំ១៥ម៉ែត្រx៨ម៉ែត្រកម្ពស់៤.៥០ម៉ែត្រជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី។ទី២ផ្ទះផែពណ៌ក្រហមទំហំ១៤ម៉ែត្រx៧ម៉ែត្រកម្ពស់៤ម៉ែត្រជញ្ជាំងឈើដំបូលប្រក់ស័ង្កសី។ទី៣ផ្ទះផែពណ៌បៃតងទំហំ១២ម៉ែត្រx៦ម៉ែត្រកម្ពស់៤ម៉ែត្រជញ្ជាំងស័ង្កសីលាយឈើដំបូលប្រក់ស័ង្កសីដែលមានម្ចាស់ឈ្មោះអោម.សីចាន់ភេទស្រីអាយុ៣៥ឆ្នាំមុខរបរជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍EasiaTravelមានទីលំនៅភូមិក្តីឃុំព្រៃតាហ៊ួក្រុងស្ទឹងសែនខេត្តកំពង់ធំ។
ចំណែកសម្ភារ:ខូចខាតក្នុងហេតុការខាងលើរួមមាន៖ឆេះគ្រែដេក,ឆេះកង្ហាលើតុ,ឆេះម៉ាស៊ីនភ្លើង,ម៉ាស៊ីនបូមទឹក,និងសម្ភារ:សម្រាប់ចម្អិនអាហារទទួលភ្ញៀវបរទេសមួយចំនួនផងដែលសរុបគិតជាទឹកប្រាក់អស់ប្រហែល៤២.៩០០ដុល្លារ។បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវខណះដែលមូលហេតុនៃការឆេះនេះត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថាបង្កដោយមនុស្សដោយមានជនមិនស្គាល់មុខលួចដុតបំផ្លាញចោល៕សៅ សារិទ្ធ