ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងសហការី នាំយកអំណោយស្បៀងអាហារ ថវិកាបរិក្ខារ ពេទ្យ សំរាប់ការពារមេរោគកូវីដ19 ជាអំណោយឯកឧត្តមហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រច័ន្ទមុន្នី ឧបត្ថម្ភជូនបងប្អូនពលករចំណាកស្រុក ទើបត្រឡប់មកពីប្រទេសថៃធ្វើចត្តាស័កឡី១៤ ថ្ងៃរួច នៅតាមគេហដ្ឋាន។
ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញចុះសាកសួរសុខទុក្ខ ពលករចំណាកស្រុក ដែលមានស្ថានភាពជីវភាព គ្រួសារនីមួយៗមានការលំបាកខ្វះខាត ស្ថិតក្នុងស្ថានភាពប្រភេទក្រ១ និងក្រ២ និងរងផលប៉ះពាល់ មេរោគកូវីដ19 ជាសកល ពិធីនេះបានធ្វើឡើងនៅ រសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ស្រុកស្ទោងខេត្តកំពង់។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់បងប្អូន ពលករចំណាកស្រុក ទើបត្រឡប់មករស់នៅក្នុងភូមិកំណើតវិញត្រូវខិតខំថែរក្សាសុខភាព ការពារខ្លួននិងក្រុមគ្រួសារ ឱ្យចៀសផុតពីការឆ្លងមេរោគកូវីដ19 ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវអនុវត្តឲ្យបានតាមវិធានការ 3 កុំ និង 3 ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។
ឧត្តមសេនីយ៍ទោសម ស៊ុន បានផ្សព្វផ្សាយ ពីទោស និង ទណ្ឌកម្ម ចំពោះការមិនគោរពវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ដែលបានដកស្រង់ចេញពីអនុក្រឹត្យលេខ 37 របស់រាជរដ្ឋាភិបាលកម្ពុជាចំណែកអំណោយ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥ គ.ក មី១ កេស ទឹកត្រីមួយយូរ ទឹកសុទ្ធ២យួរ ម៉ាស 10 ម៉ាស ទឹកអាល់កុលសម្លាប់មេរោគចំនួនមួយលីត្រ និងថវិកាមួយចំនួនផងដែរ ។
អាជ្ញាធរដែនដី និងពលករចំណាកស្រុកបាន បានថ្លែងអំណរគុណដ៏ ឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវព្រមទាំងក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែកបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ជួយដោះស្រាយការលំបាកជូនដល់ពួកគាត់ នៅពេលដែលមានការលំបាក។
ដោយ ប៊ុន រដ្ឋា




































