ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបន្តចាត់កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកម្លាំងអធិការដ្ឋានគរបាលស្រុកចុងកាល់ ចុះអប់រំណែនាំការលេងល្បែងស៊ីសងខុសច្បាប់ ចំនួន ២ទីតាំង ៖
ទី១ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះអប់រំករណីលេងល្បែងស៉ីសងខុសច្បាប់ មួយកន្លែង នៅចំណុចដើមត្រាង ស្ថិតក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វៃង។
ទី២ អធិការដ្ឋាននគរបាលស្រុកចុងកាល់ បានចុះអប់រំករណីល្បែងស៊ីសង មួយកន្លែង នៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ។
ករណីល្បែងសុីសងខាងលើនេះ កម្លាំងសមត្ថកិច្ចយើង បានធ្វើការអប់រំណែនាំដល់ម្ចាស់ផ្ទះ និងអ្នកលេងនៅនឹងកន្លែងកើតហេតុដោយមានធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងប្រភេទ (បៀ ខ្លាឃ្លោក)ចាប់ពីពេលនេះតទៅ និងឲ្យគោរពតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការពារជំងឺឆ្លង Covid-១៩៕ដោយ៖ចាន់ ធី




































