ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ភូមិលេខ៣សង្កាត់លេខ១មួយផ្នែកធំក្នុង
(តំបន់ទំនប់រលក)បន្ថែមទៀតមិនអនុញាត្តិឲ្យធ្វើដំណើរចេញចូ នាព្រឹក ថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២១បាន ប្រកាសបិទខ្ទប់ជាបណ្តោះ អាសន្នទីតាំងមួយផ្នែកនៃតំបន់ទំនប់រលកដែលកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩រូមមានប្រជាពលរដ្ឋដែលមានអាស័យដ្ឋាននៅក្រុមទី៦,៧,១០,១១,១៦,១៧,១៨,១៩, ២០,២១,២២,២៣,២៤ និងក្រុមទី៣២ភូមិ៣ (ទំនប់ រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។
.សេចក្តីប្រកាស់របស់សាលាខេត្តព្រះសីហនុនាពេលនេះគឺធ្វើឡើង យោងតាមលទ្ធផលតេស្តវត្ថុ សំណាកដែលក្រុមឆ្លើយ តបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធ ជាមួយមនុស្សនៅក្នុងតំបន់នោះ។ដូចនេះដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្ត សម្រេចបិទខ្ទប់តំបន់ទំនប់រលកមួយផ្នែក(ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី ៣២)
ជាបន្ទាន់ចាប់ពីមាត់សមុទ្រដល់ផ្លូវរថភ្លើងដោយកំណត់បិទចាប់ពីមុខស្នាក់ការកងរាជអាវុធហត្ថទំនប់រលក រហូតដល់ផ្លូវឡើងទៅរោងចក្រ អរ ស៊ី អាយ (ទាំងសងខាងផ្លូវ) ដោយមិនអនុញ្ញាតឱ្យមានការចេញ-ចូលតំបន់ នោះបន្តទៀតឡើយ។
ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទំនប់រលកអាចធ្វើដំណើរដោយថ្មើរជើងដើម្បីទិញម្ហូបអាហារ សម្ភារប្រើប្រាស់ចាំបាច់នានានៅផ្សារក្នុងភូមិ ដោយផ្នែកលក់និងរអ្នកទិញត្រូវពាក់ម៉ាស់បាញ់អាល់ កុលឬជែលសម្លាប់មេរោគ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងដាក់ខ្សែចងនៅមុខកន្លែងលក់ដូរឱ្យបានត្រឹមត្រូវ។
ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងក្រុមទី៩, ១២, ១៣, ១៤ និងក្រុមទី១៥ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះគឺមិនអនុញ្ញាតឱ្យចេញពីទីតាំងរបស់ខ្លួនឡើយ។
ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គល់សង្ស័យ ថាមានផ្ទុកជំងឺកូវី៥-១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធនៅក្នុងទីតាំងនោះ ហើយក្រុមឆ្លើយតបបន្ទាន់នៃ មន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់គ្នាដើម្បីធ្វើតេស្ករកវីរុសកូវីដ-១៩។
ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបន្ថែម នៅការហ៊ុព័ទ្ធទីតាំងដែលមានការពាក់ព័ន្ធ និងតម្រូវឱ្យស្រង់ស្ថិតិប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីតាំងខាង លើ និងធ្វើការគ្រប់គ្រងនិងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ«៣ការពារនិង៣កុំ»របស់ សម្តេចតេជោ នាយករដ្ឋ មន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕នាគសមុទ្រ




































