ផ្ទះពលរដ្ឋដែលខូចខាតដោយខ្យលកន្ត្រាក់នៅឃុំគោកឋិននិងនៅ២ស្រុកទៀតត្រូវបានមន្ត្រីអាជ្ញាធរ កងកម្លាំងចេញទៅជួយជួសជួលឡើងវិញ

បន្ទាយមានជ័យ៖ផ្ទះពលរដ្ឋដែលខូចខាតដោយខ្យលកន្ត្រាក់នៅឃុំគោកឋិននិង នៅ២ស្រុកទៀត ត្រូវបានមន្ត្រីអាជ្ញាធរ កងកម្លាំងចេញទៅជួយជួសជួលឡើងវិញហើយនៅព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២១ ។

    មន្ត្រីយោធាបាននាំអំណោយស័ង្កសី របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅឃុំកឋិនស្រុកថ្មពួកនិងនៅភូមិពង្រ​ ឃុំសឹង្ហ​ ស្រុកអូរជ្រៅ ។  ជួសជុលផ្ទះស្រីម្នាក់ដែលរងរបួសធ្ងន់ដោយខ្យល់កន្ត្រាក់នៅតំបន់បឹងជង្រុកឈ្នះ ឈ្នះទួលពង្រស្រុកម៉ាឡៃផងដែរ ។

    សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១  ខ្យល់កន្ត្រាក់ក្នុងពេលភ្លៀងកក់ខែបានបណ្តាល ឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង ជង្រុក១ ខ្នង ។ ក្នុងនោះនៅភូមិគោកកឋិន និងភូមិទ្រាសឃុំគោកកឋិនស្រុកថ្មពួកចំនួន៧ខ្នង ។

នៅុភូមិ ពង្រឃុំសឹង្ហស្រុកអូរជ្រៅ ១ខ្នង និងនៅបឹងជង្រុកឃុំទួលពង្រស្រុកម៉ាឡៃ ១ខ្នង ។

    សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកងពលតូចថ្មើរជើងលេខល៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ក្នុងភូមិសាស្រ្តទាំង២ មានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​ និង៥១៤ ដោយនាំយកអំណោយស័ង្កសី របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅផ្តល់ជូនពលរដ្ឋ ជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ។

    កងកម្លាំងចុះជួយរួមមាន៖ កងពលតូចថ្មើរជើងលេខ៥១ ស្នងការនគរបាល អាជ្ញាធរមូលដ្ឋាន និងយុវជនស្រុក រួមគ្នាជួយប្រជាពលរដ្ឋ ។

    ហើយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នោះដែរឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោកគឹង វណ្ណៈ អភិបាលរងខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ យុវជន បានចុះប្រតិបត្តិការជួសជុល រៀបចំផ្ទះសម្បែងរងការខូចខាតទាំងអស់ដើម្បីបងប្អូនមានកន្លែងរស់នៅឡើងវិញ។

     ឯកឧត្ដមអភិបាលខេត្តបានអោយដឹងថា៖ ដោយមើលឃើញផ្ទះ១គ្រួសារ រងគ្រោះខូចខាតធ្ងន់ធ្ងរ ត្រូវចំណាយថ្លៃទិញសរសរ ឈើ ថ្លៃជាងស្ទួចរៀបចំឡើងវិញ ទើបបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៥០០ ដុល្លា និងឧបត្ថម្ភដល់ កម្លាំងយោធា ១០០ ដុល្លា ,កម្លាំងនគរបាល ១០០ដុល្លាផងដែរ៕ដោយ៖ឃិន គន្ធា