ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិទួលព្រេច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ អ្នបើកបរម៉ូតូ ឈ្មោះលឿម លឿយ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ ចំប៉ាសុក ឃុំកូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានជិះម៉ូតូម៉ាកទ្រីម ព៍ណខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1G4675 បានបើក

បុកបង្គោលសុវត្តិភាពចំថ្នល់កោង ដោយខ្លួនឯងនៅចន្លោះគីឡូ៧១ -៧២ បណ្តាលអោយរងរបួសធ្ងន់នៅលើផ្ទៃមុខនិងជើងផ្នែកខាងឆ្វេង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង
រីឯចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថ្លាត ស្រុកអន្លង់វែង៕ដោយ៖ចាន់ ធី





































