ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២០៦គ្រួសាររស់នៅភូមិ៣(ទំនប់រលក)សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ដោយក្រុមការងារ កាកបាទក្រហមបាន ចុះធ្វើកិច្ចការនេះ រយៈ ពេល ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃ ទី ៣១ ខែ មិនា ដល់ ថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២១។
អំណោយដែលនាំយកមកចែកជួន បងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានមាន៖ អង្ករ៣០គីឡូ ក្រាម, មី ១កេស ត្រីខ ១០កំប៉ុង, ទឹកស៉ីអ៉ីវ ១យួរ , ប្រេងឆា ១ដប,នំប៉័ងផ្អែម ៥ដុំ ម៉ាស ១កញ្ចប់ និងថវិកា ១០ ម៉ឺនរៀលផងដែរ។
ក្នុងឱកាសនោះលោក គាំ សុខុម នាយកសាខា បានមានប្រសាស៏ថា ជានិច្ចជាកាល លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាក ដោយហេតុឃើញថាបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត ពីព្រោះបងប្អូនប្រជាពលរដ្ឋ មិនបានចេញទៅប្រកបមុខរបររកទទួលទាននោះទេ។ជាមួយគ្នានេះ លោក ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំង ក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា ការ នយោបាយអ្វីឡើយ។

តែទោះជាយ៉ាងណាក៏ដោយ លោក គាំ សុខុម នាយកសាខាកាកបាទខេត្តព្រះសីហនុក៏បានធ្វើការ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រូមគ្នាចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹង ការទប់ស្កាត់ការចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្ត ជានិច្ចនិងយកចិត្តទុកដាក់ខ្ពស់ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខា ភិបាល ព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការ
ការពារការ ឆ្លងជំងឺ កូវីដ-១៩ មាន៖(៣ កុំ)(៣ ការពារ)១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ .២.លាងសម្អាតដៃជាមួយ សាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់ .៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ ចំណែក(៣ កុំ)មាន ៖១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ .២.កុំទៅកន្លែងមានមនុស្ស អ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន .៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕នាគសមុទ្រ



































