មន្ត្រីអាជីវករនិងពលរដ្ឋចូលរួមយុទ្ធនាការចាក់វ៉ាកសាំងទ្រង់ទ្រាយធំនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖យុទ្ធនាការចាក់វ៉ាកសាំងទ្រង់ទ្រាយធំជូនដល់មន្ត្រីរាជការ អាជីវករ បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ក្រុង/ស្រុកទាំង៩ ឃុំសង្កាត់ទាំង៦៥ ទូទាំរងខេត្តបន្ទាយមានជ័យបានដំណើរ រលូនក្នុងបរិយាកាសសុខៈ ភាតរៈ និងសង្គហៈ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរសុខាភិបាលនិងមន្ត្រីសុីវិលជំនាញកាលពីព្រឹកដល់ល្ងាចថ្ងៃទី២ខែមេសាឆ្នាំ២០២១ បានដឹកនាំ ចុះពិនិត្យ វាយតម្លៃប្រតិបត្តិការននេះនៅទីតាំងនានានៅតាមស្រុក ក្រុងទាំង៩ ដែលត្រូវបានរៀបចំទុករួចហើយ ។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីត១៩ខេត្ត បានផ្តល់ឈ្មោះនិងទីកន្លែងចាក់វ៉ាក់សាំងការពារជម្ងឺកូវីត ១៩(Sinovac) ក្នុងខេត្តនេះមានទីតាំងដូចជា ៖ ១/ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី មានចាក់វ៉ាក់សាំង ១ក្រុម ។២/ការិយល័យសុខាភិបាលស្រុកប្រតិបត្តិ ស្រុកមង្គលបូរី ១ក្រុម ។៣/មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ១ក្រុម។៤/ វិទ្យាល័យសិរីសោភ័ណ១ក្រុម ។៥/មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ២ក្រុម ។៦/សាលាបឋមសិក្សាស្រះជីក ១ក្រុម ។៧/មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ១ក្រុម ។៨/ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ១ក្រុម ។៩/ មន្ទីរពទ្យបង្អែកអូរជ្រៅ ១ក្រុម ។១០/មន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព ១ក្រុម។១១/មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ១ក្រុមនិង១២/ ស្ថានីយ៍រថភ្លើងប៉ោយប៉ែត ១ក្រុម ។
យុទ្ធនាការនេះ បានអនុវត្តដូចនៅទូទាំងប្រទេសដែរ គឺពីថ្ងៃទី២ខែមេសាឆ្នាំ២០២១ តទៅ តាមបញ្ជីឈ្មោះអាទិភាព ដែលរដ្ឋបាលខេត្តបានកំណត់។
កម្មវិធីនៃការចាក់វ៉ាក់១ក្រុមសាំងបង្ការ ការពារជម្ងឺកូវីត១៩ តាមទីកន្លែងនិងពេលវេលា ព្រមទាំងការកំណត់ចំនួនអ្នកត្រូវមកទទួលវ៉ាក់សាំង គឺចាក់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ(ដោយផតគិតថ្ងៃឈប់សម្រាក)គឺ -ពេលព្រឹក ៖ ពីម៉ោង០៨ះ ០០ ដល់ម៉ោង១២ះ០០ថ្ងៃត្រង់(ចំនួន១០០នាក់) ។ពេលល្ងាច ៖ ពីម៉ោង១៤ះ០០នាទី រសៀលដល់ម៉ោង១៦ះ៣០នាទី ល្ងាច(ចំនួន៥០នាក់) ។
ដំណើរការចាក់វ៉ាក់សាំងនេះត្រូវអនុវត្តតាមវិធានការសុខាភិបាល “៣កុំ ៣នការពារ” ដើម្បីបង្ការទប់ស្កាត់ ការចម្លងវីរុសកូវីត១៩ នៅតាមទីកន្លែងចាក់វ៉ាក់សាំង ។
លោកអ៊ុ រាត្រី បានអោយដឹងថា ៖ ដំណើរការចាក់វ៉ាក់សាំងកូវីត ១៩ ក្នុងថ្ងៃដំបូងនេះ បានរអាក់រអួលខ្លះនៅពេលព្រឹកដោយសារបញ្ហាបច្ចេកទេសសេវាអុីនធីណែតដែលទាក់ទិនការបញ្ចូល បញ្ជូនទិន្នន័យបញ្ជីឈ្មៅះនិងព័ត៌មានសាមីជន ។ប៉ុន្តែដល់ពេលរសៀល ដំណើរការនេះបានល្អ រលូន ហើយសម្រេចលទ្ធផលដូចគ្រោងទុក ។
សូមបញ្ជាក់ជូនដែរថា ក្នុងគម្រោងយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងកូវូីត១៩ (Sinovac) របស់ចិនលើកទី១ នៅខេត្តបន្ទាយមានជ័យ គឺនឹងបានលើចំនួនពី៦០០នាក់ទៅ២០០០នាក់/១ស្រុក ក្រុង ។
ចំណែកក្នុងយុទ្ធនាការវាកើវ៉ាក់សាំង(SinoFarm) ទ្រង់ទ្រាយតូចៗកន្លងមក ក៏បានលើមន្ត្រីរាជការ សមត្ថកិច្ច កងកម្លាំង អ្នកពាក់ព័ន្ធ អាទិភាព បានរាប់ពាន់នាក់រួចហើយ ៕ដោយ៖ឃិន គន្ធា