លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានសាងសង់បន្ទប់ទឹកមានបង្គន់សរុបចំនួន ១១បន្ទប់ស្មើនឹងថវិកាចំនួន ៣,៣០០ ដុល្លារអាមេរិក

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានជួយ សាងសង់បន្ទប់ ទឹក មាន បង្គន់សរុបចំនួន ១១បន្ទប់ ស្មើនឹងថវិកាចំនួន ៣,៣០០ ដុល្លារអាមេរិក នៅក្នុងបរិវេនស្នងការដ្ធាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ដោយពិនិត្យឃើញអំពីផលលំបាកមួយចំនួនក្នុងការប្រើប្រាស់បន្ទប់ទឹករួមគ្នា និងដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ លោកបានសម្រេចចិត្តជួយសាងសង់បន្ទប់ទឹកមានបង្គន់ (បណ្តោះអាសន្ន) សរុបចំនួន១១បន្ទប់ ស្មើនឹងថវិកាចំនួន ៣,៣០០ដុល្លារ ដែលមានទំហំ ១,៥០ម៉ែត្រគុណនឹង២ម៉ែត្រ ធ្វើអំពីជញ្ជាំងស្មាតបត ឆ្អឹងដែក ចាក់សាប ដាក់លូស្តុកទឹក និងដាក់ធុងទឹកនៅតាមបន្ទប់នីមួយៗ ។
លោកឧត្តមសេនីយ៍ស្នងការបានប្រាប់ ឱ្យជាងបំពាក់សម្ភារមួយចំនួនទៀតដើម្បីងាយស្រួលដល់បងប្អូនកងកម្លាំង ប្រើប្រាស់ ។
លោកឧត្តមសេនីយ៍បានអំនាវនាវសូមឱ្យចូលរួមសំអាតអនាម័យទាំងអស់គ្នា ដើម្បីការពារ ទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពង់រាលដាលក្នុងសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ៕