CMAC សហការ ជាមួយ ក្រុមការងារ ផែនការ សកម្មភាព កម្ចាត់ មីន ខេត្ត ដឹកនាំ ដោយ លោក វ៉ៅ សុខា អភិបាលរង ខេត្ត និង ជា ប្រធាន គណៈកម្មាធិការ សកម្ម ភាព កម្ចាត់ មីន ខេត្ត (MAPU) បាន ចុះ ប្រមូល គ្រាប់មីន និង យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ នៅ មូលដ្ឋាន ខេត្ត កែប

ខេត្ត កែប ៖ នៅ ព្រឹក ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ អង្គភាព ប្រតិបត្តិ ករ ដោះមីន CMAC ដោយ មាន ការសម្របសម្រួល និង សហការ ជាមួយ ក្រុមការងារ ផែនការ សកម្មភាព កម្ចាត់ មីន ខេត្ត ដឹកនាំ ដោយ លោក វ៉ៅ សុខា អភិបាលរង ខេត្ត និង ជា ប្រធាន គណៈកម្មាធិការ សកម្ម ភាព កម្ចាត់ មីន ខេត្ត (MAPU) បាន ចុះ ប្រមូល គ្រាប់មីន និង យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ នៅ មូលដ្ឋាន ខេត្ត កែប ចំនួន ០២ គ្រាប់ តាម ទី តាំងពីរ ផ្សេងគ្នា ។

ក្នុងនោះ នៅ មូលដ្ឋាន ភូមិ ដំណាក់ ចំ បក់ សង្កាត់ អូ ក្រ សារ ក្រុងកែប ប្រមូល បាន គ្រាប់ផ្លោង ១០៥ ចំនួន ០១ គ្រាប់ និង ទីតាំង ភូមិ កែប សង្កាត់ កែប ក្រុង កែប ប្រមូល បាន គ្រាប់ ត្បាល់ ៦០ ចំនួន ០១ គ្រាប់ ។

ក្នុង ឱកាស នេះ ផងដែរ លោក អភិបាលរង និង ជា ប្រធាន គណៈកម្មាធិការ សកម្ម ភាព កម្ចាត់ មីន ខេត្ត (PMAC) សូម អំពាវនាវ ដល់ ប្រជាពលរដ្ឋ ទូទៅ បើប្រទះ ឃើញ គ្រាប់មីន ឬ យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ សូម រាយ ការ មក អជ្ញាធរ នៅ ជិត បំផុត និង ហាម ប៉ះពាល់ ឬ ចល័ត គ្រាប់ ដោយ ខ្លួនឯង ព្រោះ អាច បង្ក អោយ មាន ករណី ផ្ទុះ បណ្តាល អោយ ពិការ ឬ បាត់បង់ ជីវិត ផងដែរ ៕ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល នៃការឆ្លងចូលសហគមន៍កាន់តែខ្លាំង រដ្ឋបាលខេត្តកែប បានររៀបចំយុទ្ធនាការបាញ់សម្លាប់មេរោគក្នុងបរិវេណផ្សារកែប

ខេត្តកែប,រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយ លោក ភូ លិ អភិបាលរងខេត្ត បានចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដែលអនុវត្តដោយក្រុមការងារជំនាញ របស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តកែប។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា មកដល់ពេលនេះ ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈ នេះ ខេត្ត បានរកឃេីញករណីវិជ្ជមានកូវីដ១៩ ទៅលេីប្រជាពលរដ្ឋចំណូលស្រុក មកពីខេត្តផ្សេង ចំនួន០២នាក់ មកបំពេញការងារនៅខេត្តកែប។ ចំពោះបុគ្គល ០២នាក់ នេះ កំពុងព្យាបាល ដោយគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ឯកឧត្តមបានបន្ថែមទៀតថា ចំពោះបុគ្គលដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ត្រូវបានក្រុមការងារឆ្លេីយ តបបន្ទាន់ របស់រដ្ឋបាលខេត្ត នាំយកទៅធ្វេីចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត និងយកសំណាកវត្ថុវិភាគលេីកទី១ និងទទួលបានលទ្ធផលអវិជ្ជមាន និងកំពុងរងចាំលទ្ធផលលេីកទី២ ។ ដោយឡែកទីតាំងមួយចំនួនដែលបានប៉ះពាល់ ត្រូវបានគ្រប់គ្រងបាន ដោយក្រុមការងារឆ្លេីយតបបន្ទាន់ ជាពិសេសគឺផ្សារកែបនេះ ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម សោម ពិសិដ្ឋ សូមអំពាវនាវ សូមបងប្អូនចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ពិសេសវិធានការ ៣ការពារ និង ៣កុំ របស់សម្តេចតេជោ កុំបីខាន៕