ខេត្តព្រះសីហនុ៖លោក ហ៊ឹុន ត្រឹង ហៅ ហេង សុវណ្ណា រួមជាមួយមេធាវីនិងអ្នកពាក់ព័ន្ឋម្នាក់ទៀតត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១និងថ្ងៃទី២ខែមេសារឆ្នាំ២០២១តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៧ អ.យ.ង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុដោយជាប់ ពាក់ព័ន្ធ បទ ចោទចំនួន៣ករណី .ឆបោក .រំលោភលើទំនុកចិត្ត និងកំហែងយក ។
យោងតាមខ្លឹមសារដីកាបញ្ជារឲ្យចូលខ្លួនរបស់ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងបានបញ្ជាក់ថា ឈ្មោះ ហ៊ុន ត្រឹង ហៅ ហេង សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នភូមិ ស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុរូមនិងបក្ខពួកបានធ្វើសកម្មភាពឆបោក.រំលោភលើទំនុកចិត្តនិងកំហែងយក.កាលថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្ត ព្រះ សីហនុ។
លោក ឧត្តមសេនីយ៏ត្រី ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុប្រាប់បណ្តាញសារព័ត៏ មានជនសង្ស័យ ហ៊ិន ត្រឹង ហៅ វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអាជីវករនិងជាអ្នកបំរើការងារអោយឧកញ៉ា ល្បីឈ្មោះម្នាក់ប្រចាំនៅខេត្តព្រះសីហនុរួមជាមួយអ្នកពាក់ព័ន្ឋចំនួន០២នាក់ផ្សេងទៀតបាននឹងកំពុងឃាត់ខ្លួនសាកសួរទៅតាមនិតិវិធីនៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្ត ចាត់ការតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ។
បើតាមប្រភពអោយដឹងថាជនសង្ស័យ ហ៊ឹុន ត្រឹង ហៅ វណ្ណា គឺជាអ្នកបំរើការងារអោយលោកឧកញ៉៉ា(ដើមបណ្តឹងតែម្តង )ហើយត្រូវបានលោក ឧកញ្ញ៉ាប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស ១-ឆបោក ២-កំហែងយក ៣-រំលោភលើសេចក្តីទុកចិត្ត។ជនសង្ស័យនិងបក្ខពួក ទទូល បានលុយ ខ្ទង់លានដុលា្លចែកគ្នាចាយយ៉ាងហឺុហា ដើរចែកអំណោយធ្វើខ្លួនដូចជាមនុស្សមានចិត្តធម៌ខ្លាំងណាស់និងចូលចិត្តដើរតែជាមួយអ្នកធំឬថ្នាក់ដឹកនាំ។
លោក ហ៊ឹន ត្រឹង ហៅ វណ្ណា ក្រោយធ្វើសកម្មភាពបានសម្រេចនិងទទួលបានលុយរាប់លានដុល្លារមកក៏តាំងខ្លូនជាឧកញ៉៉ាទិញរថយន្តទំនើបៗ ចំនួន៣គ្រឿងដែលក្នុងមួយគ្រឿងមានតម្លៃមិនតិចជាង ២០ ម៉ឺនដុល្លា នេះឡើយ ជិះបង្អូត អ្នកស្រុកអ្នកភូមិ តាំងខ្លូនជាជនមានចិត្តសប្បរសធម៌ដើរចែកអំណោយ ជនក្រីក្រនិងបានធ្វើការផ្សព្វផ្សាយតាមបញ្តាញសង្គមរបស់ខ្លូននិងការសែត.ទូរទស្សន៏មួយចំនួនយ៉៉ាងផុសផុល។ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោក ឧកញ្ញ៉ា ត្បាញអាយ ឈ្មោះលោក ហិុន ត្រឹង ហៅ វណ្ណា មួយរយៈចុងក្រោយនេះ បានទិញរថយន្តសេរី២០២១ថែមមួយគ្រឿងទៀតមិនទាន់បានជិះក្តៅគូថផងក៏ត្រូវសមត្ថកិច្ច ចាប់ខ្លូនយកទៅវាស់កម្ពស់ ត្រៀមបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាម្លូវច្បាប់ ៕នាគសមុទ្រ