អង្គការឃ្លាំមើលសុវត្ថិភាពអាហាររបស់រុស្ស៊ី ថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា រុស្ស៊ីចេញបម្រាមគំរាមកំហែងសងសឹក ដោយបានហាមឃាត់ការនាំចូលម្ហូបអាហារមកពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ទីភ្នាក់ងារព័ត៌មាន RIA Novosti បានដកស្រង់សម្តីអ្នកនាំពាក្យលោក Alexei Alekseenko ដែលបាននិយាយថា ផ្លែឈើនិងបន្លែទាំងអស់របស់ អឺរ៉ុប និងផលិតផលទាំងអស់មកពីសហរដ្ឋអាមេរិកនឹងប្រឈមមុនឹងការហាមឃាត់ ទៅតាមបទប្បញ្ញាតិ្តរបស់លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងការដាក់ទណ្ឌកម្មបកលើប្រទេសលោកខាងលិច។
គួរបញ្ជាក់ផងដែរថា រុស្ស៊ីកំពុងតែពិចារណាទៅលើការហាមឃាត់ការហោះហើរពីតំបន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក៕