​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេ​រកឃើញ​ឡេ គ្មាន​ស្លាក​សញ្ញា​នៅតាម​ទីផ្សារ​មួយចំនួន​ហើយ​ឈានទៅ​ឃាត់ខ្លួន​អាជីវក​ចំនួន​៦​អ្នក​

0

​ក្រុង​ប៉ោយប៉ែត​៖ ​កំលាំងចម្រុះ​ចំនួន​៤​អង្គភាព ដឹកនាំ​ដោយ​ព្រ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ឆែកឆេ​លើ​ទំនិញ​ខូចគុណភាព តាម​ផ្សា​នានា​នៅក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​ឈានទៅដល់​កា​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​កែ​សម្ផស្ស​ចំនួន​៦​អ្នក និង​បង្ក​សុំ​ណុំ​រឿង​ចាត់កា​ទៅតាម​និតិ​វិធី​ច្បាប់​បន្ទាប់ពី​រកឃើញ​មាន​ឡេ គ្មាន​ស្លាក​យីហោ​ខូចគុណភាព​មួយចំនួន​ផងដែរ​នោះ ។​ ​20140807_103840

សូមបញ្ជាក់​ដែលថា ក្នុង​ហេតុ​កា​ខាងលើ​នោះ គឺ​កើតមាន​កាលពី​ម៉ោង​៨ ១០​នាទី​ណ​ព្រឹក ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤ នៅក្នុង​ផ្សា​ធំៗ​មួយចំនួន​និង​នៅតាម​ហាង​មួយចំនួនទៀត ដែល​ស្ថិតនៅតាម​ផ្ទះ របស់​អាជីវក​លក់​និង​កែ​សម្ផស្ស ដែល​ស្ថិតនៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​តែម្តង​។​ ​ចំពោះ​កំលាំង​៤​អង្គភាព​ដូចខាងលើ​នោះ​រួមមាន អង្គភាព​កាំកុងត្រូល អង្គភាព​ប៉ូលិស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច អង្គភាព​ពេទ្យ រួម​និង​សហកា​ជាមួយ​អធិកា​ដ្ឋា​នន​គ​បាល​ក្រុង​ប៉ោយប៉ែត​ដែល​ដឹកនាំ​ដោយ​កញ្ញា កែវ​សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ទៅធ្វើ​សកម្មភាព ត្រួត​ពិ​និ​ត​ត្យ​តាម​ទីតាំង​កែ​សម្ផស្ស ដែល​ស្ថិតនៅតាម​ទីផ្សារ​អ​គ្គះ​ប៉ោយប៉ែត​ថ្មី ផ្សារ​រ៉ា​ថ្មី ផ្សារ​ត្រី ផ្សារកណ្តាល និង​បន្តធ្វើ​នៅក្នុង​ផ្សារ​មួយចំនួនទៀត​នៅក្នុង​ក្រុង​សិរី​សោ​ភ​ណ័ ក្នុង​រសៀល​ថ្ងៃនេះ​តែម្តង​។​ ​

ទាក់ទិន​ក្នុងករណី ឆែកឆេ​និង​ត្រួតពិនិត្យ​លើ​គុណភាព​ម្សៅ​ឡេ ដែល​គ្មាន​ស្លាក​យីហោ​នោះ​ត្រូវបាន​សមត្ថកិ20140807_103018ច្ច​ចម្រុះ​ខាងលើ ដកហូត​បាន​វុ​ត្ថុ​តាង​មួយចំនួនធំ ហើយក៏​ឈានដល់​កា​ឃាត់ខ្លួន​ដល់​ម្ចាស់​អាជីវកម្ម​នោះ​ចំនួន​៦​អ្នក ដែលជា​ស្ត្រី​ទាំងអស់ ខ​ណះ​ពេលនេះ មហាជន​ជាច្រើន​អ្នក នៅក្នុង​ក្រុង​ប៉ោយប៉ែត​កំពុង​សង្ស័យ​ទៅលើ ក្រុម​សមត្ថកិច្ច​ចម្រុះ​នោះ​ថា អាច​ឃាត់ខ្លួន​ស្ត្រី​ទាំង​៦​អ្នកនោះ​បញ្ជូនទៅ​តុលាការ​ចាត់កា​តាម​និតិ​វិធី​ច្បាប់ ព្រោះ​គេ​ចោទថា កំលាំង​ជំនាញ​បាន​ណែនាំ​ជាច្រើនលើក​ហើយ​នៅតែ​បន្ត​លួចលាក់​ធ្វើ​អាជីវកម្ម ប្រើ​ឡេ​ខូចគុណភាព​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ប្រុស​ស្រី បង្ក​អោយ​បាត់បង់​ជីវិត​និង​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៀតផង​កន្លងទៅ​។​ ​

ក្នុងកា​ឃាត់ខ្លួន​ស្ត្រី​៦​អ្នក​ខាងលើ​នោះដែរ ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​លើកឡើងថា មិនគួរ​អស់លោក​សមត្ថកិច្ច​ចម្រុះ នាំគ្នា​មក​ចាប់​អាជីវក​ស្លូតត្រង់​យ៉ាងដូច​ឆ្នេះ​ទេ​គួរតែ​អប់រំ​ពួកគាត់​ទៅតាម​កិច្ចសន្យា​១​ដង រី​២​ដង​សិន ប៉ុន្តែ​បើសិនជា​ពួកគាត់​មិន​ព្រម​កែប្រែ​ទើប​ឈានទៅដល់​កា​ឃាត់ខ្លួន​ទៅតាម​និតិ​ធី​ច្បាប់​ទើប​ត្រឹមត្រូវ ពលរដ្ឋ​ក៏បាន​បន្តទៀតថា គេ​បានឃើញ​នៅ​កន្លែងកើតហេតុ​នោះ គឺ​គេ​លឺ​ច្បាស់​ថា ទាំង​ប៉ូលិស ទាំង​មន្ត្រី​កាំកុងត្រូល ទាំង​ព្រះរាជអាជ្ញា​បាន​កំណត់អោយ​អាជីវក​ខាងលើ​នោះ ទៅធ្វើ​កិច្ចសន្យា​នៅ​អធិការដ្ឋាន​គ​បាល​ក្រុង​ប៉ោយប៉ែត ហើយ​អោយ​ត្រលប់មក​ផ្ទះ​វិញ​ស្រាប់តែ​ពេល​ពួកគាត់​មកដល់​អធិកា​ក្រុង​ប៉ោយប៉ែត​ហើយ បែ​ជា​កែ​កម្មវិធី​ចាប់បញ្ជូន​ពួកគាត់​មក​ស្នងកា​នគ​បាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ចាត់កា​តាម​និតិ​ធី​ច្បាប់ ។​20140807_110939

ន្ត្រីប៉ូលិស​សេដ្ឋកិច្ច បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា គេ​ត្រូវតែ​ប្រើពាក្យ​បែបនេះ​ដើម្បីអោយ​ពលរដ្ឋ​ទាំងនោះ មក​អធិការដ្ឋាន​នគ​បាល​ក្រុង​ទាំងអស់ តែ​បើសិនជា​គេ​ប្រើពាក្យ​ផ្សេង​វិញ​នោះ ពិតជា​ពួកគាត់​មិន​មក​ទេ ឥឡូវ​គេ​ត្រូវតែ​បញ្ជូន​ពួកគាត់​ទៅ​ស្នងកា​នគ​បាល​ខេត្ត ដើម្បី​ចាត់កា​បន្ត​តាម​និតិ​វិធី​ច្បាប់​តែម្តង ព្រោះ​គេ​អប់រំ​ច្រើនដង​ហើយ​នៅតែ​មិន​ព្រមស្តាប់​យ៉ាងដូច​ឆ្នេះ ដោយឡែក​កញ្ញា​កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ប្រាប់​អ្នកកាសែត​ថា ខ​ណះ​ពេលនេះ​ខាង​លោកស្រី​មិនអាច​បង្ហើប​អោយ​អ្នកកាសែត​ដឹង​ពី​ហេតុ​កា​នេះ​ទេ ព្រោះ​ពេលនេះ​ខាង​តុលាការ​កំពុងតែ​ចាត់ការ​បន្ត​លើ​រឿងនេះ​ជា​បន្តបន្ទាប់ និយាយ​រួច​កញ្ញា​កែវ សុគន្ធា ក៏បាន​លា​អ្នកកាសែត​ទៅ​បាត់​តែម្តង​៕​20140807_102812 20140807_114317