រដ្ឋមន្រ្តីក្រសួងផែនការចុះពិនិត្យមើលដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ដល់មន្រ្តីរាជការ ក្រសួងផែនការ

នៅព្រឹកថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញពិនិត្យ មេីលដំណេីរការនៃយុទ្ធនាការចាក់វ៉ាក់សាំង របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងផែនការ និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា របស់ក្រសួងផែនការ ដែលមកចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បាន បញ្ជាក់ជូនអំពីគុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អ អាចទទួលយកបាន ហេីយសូមឲ្យបងប្អួនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន។

ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង ជាជំរេីសតែមួយគត់ដែលជួយឲ្យយេីងទាំងអស់គ្នា អាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។
ឯកឧត្តម ទេស រដ្ឋមន្រ្តីក្រសួងផែនការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ដែលបានផ្តល់ឳកាសដ៍វិសេសវិសាលបំផុត
សម្រាប់យុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវី-១៩ ដែលជាបំណងប្រាថ្នាដ៍ថ្លៃថ្លាបំផុតនិងការដឹកនាំប្រកបដោយគិតិបណ្ឌិតបំផុត។

ឯកឧត្តម ទេស រដ្ឋមន្រ្តី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកមន្រ្តីរាជការក្រសួងផែនការ សូមកុំមានការរារែកក្នុងការមកចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាល បាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះនិង
សូមជូនពរដល់បុគ្គលិកមន្រ្តីរាជការក្រសួងផែនការទាំងអស់ មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ -១៩ គ្រប់ៗគ្នា។