រដ្ឌបាលខេត្តកំពង់ឆ្នាំងបានចាត់ប្រធានការទប់ស្កាត់ការធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្ត១ទៅខេត្ត១ នៅម៉ោង ០០នាទី ឈានចូលថ្ងៃទី ៧ខែមេសា នេះតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំង ដោយអនុវត្តតាមសេចក្តីសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងបិទ ទីរមណីយដ្ឋាន ទេសចរណ៍ទូទាំងប្រទេស នៅវេលាម៉ោង 00 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែមេសាឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់ ខេត្តកំពង់ឆ្នាំង បានដាក់គោលដៅ ឃាត់ការធ្វើដំណើរ ចំនួន៦ គោលដៅទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងដល់ព្រឹកថ្ងៃទី ៧ ខែមេសា
នេះថា ដោយអនុវត្តតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់
ស្កាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ
ទៅខេត្តមួយ នៅវេលាម៉ោង 00:00 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែ
មេសា ឆ្នាំ ២០២១សមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង មានកម្លាំងនគរបាល
កងរាជអាវុធហត្ថ.អាជ្ញាធរបានសហការគ្នាដាក់គោលដៅ ជាប់ព្រំប្រទល់ពីខេត្ត១ទៅខេត្ត១ ដោយឃាត់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋចំនួន៦ គោលដៅធំៗ រួមមានស្រុកកំពង់លែង.ស្រុកជល់គិរី.ស្រុកកំពង់
ត្រឡាច.ស្រុកសាមគ្គីមានជ័យ.ស្រុកទឹកផុស.និងស្រុកបរិបូណ៌។

លោកបានបញ្ជាក់ថាគោលដៅទាំង 6 ចំណុចខាងលើមានចំនួន២ ស្រុកគឺបានបែងចែកជាគោលដៅតូចៗទៀតមានដូចជា ស្រុកទឹកផុស មាន២គោលដៅ
គឺព្រំប្រទល់ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ នឹងព្រំប្រទល់ ក្តុលសែនជ័យ ជាប់ជាមួយ ខេត្តពោធិ៍សាត់ គឺតាមបណ្ដោយផ្លូវជាតិលេខ ៥៧ ដោយឡែកស្រុកសាមគ្គីមានជ័យ ជាភូមិសាស្រ្ត ស្មុគស្មាញ គឺបានដាក់ ៨គោលដៅ តូចៗទៀត ដូច្នេះសរុបគោលដៅធំៗមានចំនួន 6 និងគោលដៅតូចៗមានចំនួន 10 គោលដៅ ក្នុងការអនុវត្តវិធានការខាងលើប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ គឺបានឃាត់និង ណែនាំអោយគាត់វិលត្រឡប់ទៅគោលដៅដើមវិញ ដោយមិនអនុញ្ញាត
ឲ្យឆ្លងកាត់ឡើយ លើកលែងតែរថយន្តដឹកទំនិញ.រថយន្តមន្ទីរពេទ្យ.និងរថយន្តដែលមានភារកិច្ចចាំបាច់ ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបញ្ជាក់ថាគោលដៅទាំងអស់ឈរ
ជើងរហូតដល់ដល់ថ្ងៃទី ២០ខែមេសា នេះបើគ្មានការប្រែប្រួល ទេគោលដៅទាំងអស់នឹងបើក ឲ្យធ្វើដំណើរជាធម្មតាឡើងវិញ ផងដែរ ៕