បន្ទាយមានជ័យ៖អំណោយជាគ្រឿងបរិភោគ ឧបភោគ និងថវិការរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ត្រូវបានផ្ថល់ជូនកងកម្លាំងគទាំង៣ប្រភេទ គ្រប់កងឯកភាព ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងក្រុមគ្រូពេទ្យនាថ្ងៃទី៩ មេសា ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាល់អំណោយដែលបានយកមកដល់ជូននាឱកាសនេះគឺជាទឹកចិត្តអាណិតស្រលាញ់ ដោយស្មោះពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ។ហើយអង្គភាពដែលបានអញ្ជើញមកទទួលគ្រឿងឧបភោគ បរិភោគនិងភេសជ្ជៈ ថវិការាល់ថ្ងៃនេះមានចំនួន 13 អង្គភាព។គ្រឿងឧបភោគ បរិភោគមានចំនួន 10 មុខដូចជា អង្ករ 4000 គីឡូក្រាម មី 170 ករសតូច ទឹកស៊ីអ៊ីវ 140 យូរ ទឹកត្រី 140 យូរ ត្រីខ 51 កេស ទឹកបរិសុទ្ធ 790 យួរ ស្ករសរ 100 គីឡូក្រាម ប៊ីចេង 100 គីឡូក្រាម អំបិល 100 គីឡូក្រាម ខ្ទឹមស 10 គីឡូក្រាម និងថវិកាមួយចំនួន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយគឹមលី តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងតែខិតខំពុះពារគ្រប់កាលៈទេសៈក្នុងការការពារ ទឹកដីមាតុភូមិនៃយើងឱ្យបានគង់វង្ស។ ចុងក្រោយឯកឧត្តម ឡាយគឹមលី បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នៅក្នុងបរិការណ៍នៃព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ 2021 ដែលប្រទេសជាតិយើងនិងកំពុងបន្តជួយប្រឈមនឹងហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ19 ដូចនេះចូលយើងទាំងអស់គ្នាប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ក្នុងគោលបំណងធានាការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះ កើតឆ្លងក្នុងអង្គភាពឲ្យបានដាច់ខាត។ដោយ៖ ឃិន គន្ធា