ក្មេងប្រុសស្រី3នាក់លង់ទឹកស្លាប់ក្នុងរណ្ដៅដីជម្រៅ7ម៉ែត្រ)

កំពត:ក្មេងប្រុសស្រី3នាក់លង់ទឹកស្លាប់ក្នុងរណ្ដៅដីជម្រៅ7ម៉ែត្រ)ក្មេងប្រុសស្រីចំនួន3នាក់ត្រូវបានលង់ទឹកស្លាប់នៅក្នុងរណ្ដៅដីជម្រៅ7ម៉ែត្រកាលពីវេលាម៉ោង3រសៀលថ្ងៃទី8ខែមេសាស្ថិតនៅក្នុងភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពត។បើតាមការអោយដឹងពីមន្ត្រីនគរបាលប៉ុស្លិស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថាជនរងគ្រោះទាំង3នាក់ដែលបានលង់ទឹកស្លាប់នេះម្នាក់ឈ្មោះហង់ស្រីតីភេទស្រីអាយុ13ឆ្នាំ។ហង់ទីភេទប្រុសអាយុ9ឆា្នំពីរនាក់នេះបងប្អូននិងគ្នាបង្កើត។និងជនរងគ្រោះទី3ឈ្មោះសុងរតនាភេទស្រីអាយុ13ឆា្នំជនរងគ្រោះទាំង3នាក់នេះផ្ទះនៅជិតគ្នារស់នៅភូមិជ្រោះតាសោមឃុំប្រាសាទភ្នំខ្យងស្រុកកំពង់ត្រាចខេត្តកំពត។តាមតាមការអោយដឹងពីក្មេងស្រីម្នាក់ជាសាក្សីនៅភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិចបាននិយាយប្រាប់អោយដឹងថាពួកគេទាំង3នាក់បានជិះទូកត្នោតតូចមួយលេងក្រោយមកពួកគេបានហក់ចុះទាំងបីនាក់លិចបាត់អស់។ក្រោយមកសាក្សីក្មេងស្រីនោះបានរត់ហៅអោយគេជួយដែរតែកន្លែងរណ្ដៅដីជនរងគ្រោះជិះទូកនោះនៅដាច់ពីភូមិនិងទីប្រជុំជនតែទំរាំដឹងប្រមូលគ្នាមកចុះរាវរកជនរងគ្រោះវាហួសពេលបាត់ទៅហើយៗម្នាក់ៗបានត្រឹមតែស្រែកត្រហួយយំស្ដាយស្រណោះ។