តាកែវ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសជិតឈានចូលមកដល់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញចូល រួមរៀបចំពិធីសែនព្រេននៅអាស្រមណ៍ «« លោកតាកែវ លោកយាយកែវ »» ដើម្បីសុំសេចក្ដីសុខ និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ ជៀសឆ្ងាយពីជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុ ស័ក្តិ សិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គលបវរមហាប្រសើរដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុង ក្រុង ស្រុក ខេត្តទាំងអស់ សូមមានសុខភាពល្អដើម្បី បន្តអភិវឌ្ឍន៍ភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។
បន្ថែមពីនេះដែរ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បានបួងសួងសុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋទាំងអស់ឱ្យជៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩ និងសូមឱ្យ ព្យាបាលជំងឺដ៏កាចសាហាវនេះ មានប្រសិទ្ធភាព កាត់បន្ថយអ្នករងគ្រោះថ្នាក់ដល់ជីវិត និងឲ្យមេរោគចង្រៃនេះ វិនាសសាបសូន្យឲ្យអស់ផងដែរ៕