សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេ​រក​ឃើញឡេ គ្មាន​ស្លាក​សញ្ញា​នៅតាម​ទីផ្សារ​មួយចំនួន​ហើយ​ឈានទៅ​ឃាត់ខ្លួន​អាជីវក​ចំនួន​៦​អ្នក​

បន្ទាយ​មានជ័យះ​​កំលាំង​ចម្រុះ​ចំនួន​៤​អង្គភាព ដឹកនាំ​ដោយ​ព្ររាជអាជ្ញារង​អមសា​លា​ដំបូង​ខេត្តបន្ទាយមានជ័​យ បានធ្វើ​សកម្មភាព​ត្រួតពិនិត្យ​ឆែកឆេ​លើ​ទំនិញ​ខូច​គុណភាព តាម​ផ្សា​នានា​នៅក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​ឈាន​ទៅដល់​ការឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​កែ​សម្ផស្ស​ចំនួន​៦​អ្នក

និង​បង្ក​សុំណុំរឿង​ចាត់ការ​ទៅតាម​និតិវិធី​ច្បាប់​បន្ទាប់ពី​រកឃើញ​មានឡេ គ្មាន​ស្លាក​យីហោ​ខូចគុណភាព​មួយចំនួន​ផង​ដែរ​នោះ ។​
​សូម​បញ្ជាក់​ដែលថា ក្នុង​ហេតុ​ការណ៏​ខាងលើនោះ គឺ​កើតមាន​កាលពី​ម៉ោង​៨. ១០​នាទី​ព្រឹក ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៤ នៅក្នុង​ផ្សា​ធំៗ​មួយចំនួន​និង​នៅ​តាម​ហាង​មួយ​ចំនួន​ទៀត ដែល​ស្ថិតនៅ​តាម​ផ្ទះ របស់​អាជីវក​លក់​និង​កែ​សម្ផស្ស ដែល​ស្ថិត​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង​។​
​ចំពោះ​កំលាំង​៤​អង្គភាព​ដូចខាងលើ​នោះ​រួមមាន អង្គភាព​កាំកុងត្រូល អង្គភាព​ប៉ូលិស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច អង្គភាព​ពេទ្យ រួម​និង​សហការ​ជាមួយ​អធិកាដ្ឋាន​នគ​បាល​ក្រុង​ប៉ោយ​ប៉ែត​ដែល​ដឹកនាំ​ដោយ​កញ្ញា កែវ​សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ទៅ​ធ្វើ​សកម្មភាព ត្រួតពិនិត្យ​តាម​ទីតាំង​កែ​សម្ផស្ស ដែល​ស្ថិតនៅ​តាម​ទីផ្សារ​អគ្គះ​ប៉ោយប៉ែត​ថ្មី ផ្សារ​រ៉ា​ថ្មី ផ្សារ​ត្រី ផ្សារកណ្តាល និង​បន្ត​ធ្វើ​នៅក្នុង​ផ្សារ​មួយចំនួន​ទៀត​នៅក្នុង​ក្រុង​សិរី​សោ​ភ​ណ្ឧ័ ក្នុង​រសៀល​ថ្ងៃ​នេះ​តែម្តង​។​
​ទាក់ទិន​ក្នុង​ករណី ឆែកឆេរ​និង​ត្រួតពិនិត្យ​លើ​គុណភាព​ម្សៅ​ឡេ ដែល​គ្មាន​ស្លាក​យីហោ​នោះ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខាងលើ ដកហូត​បាន​វុត្ថុតាង​មួយចំនួនធំ ហើយ​ក៏​ឈាន​ដល់​កា​ឃាត់ខ្លួន​ដល់​ម្ចាស់​អាជីវកម្ម​នោះ​ចំនួន​៦​អ្នក​ជា​ស្ត្រី​ទាំងអស់ ខ​ណះពេលនេះ មហាជន​ជាច្រើន​អ្នក នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​កំពុង​សង្ស័យ​ទៅលើ ក្រុម​សមត្ថកិច្ច​ចម្រុះ​នោះ​ថា អាច​ឃាត់ខ្លួន​ស្ត្រី​ទាំង​៦​អ្នក​នោះ​បញ្ជូន​ទៅ​តុលាការ​ចាត់កា​តាម​និតិ​វិធី​ច្បាប់ ព្រោះ​គេ​ចោទថា កំលាំង​ជំនាញ​បាន​ណែនាំ​ជា​ច្រើនលើក​ហើយ​នៅតែ​បន្ត​លួចលាក់​ធ្វើ​អាជីវកម្ម ប្រើឡេ​ខូច​គុណភាព​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ប្រុស​ស្រី បង្ក​អោយ​បាត់បង់​ជីវិត​និង​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៀត​ផង​កន្លងទៅ​។​
​ក្នុងកា​ឃាត់ខ្លួន​ស្ត្រី​៦​អ្នក​ខាង​លើ​នោះដែរ ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​លើកឡើង​ថា មិនគួរ​អស់លោក​សមត្ថកិច្ច​ចម្រុះ នាំគ្នា​មក​ចាប់​អាជីវក​ស្លូតត្រង់​យ៉ាង​ដូច្នេះ​ទេ​គួរតែ​អប់រំ​ពួកគាត់​ទៅ​តាម​កិច្ចសន្យា​១​ដង រី​២​ដង​សិន ប៉ុន្តែ​បើសិនជា​ពួកគាត់​មិន​ព្រម​កែប្រែ​ទើប​ឈាន​ទៅដល់​កា​ឃាត់ខ្លួន​ទៅតាម​និតិ​ធី​ច្បាប់​ទើប​ត្រឹមត្រូវ ពលរដ្ឋ​ក៏​បាន​បន្តទៀតថា គេ​បាន​ឃើញ​នៅ​កន្លែងកើតហេតុ​នោះ គឺ​គេ​លឺ​ច្បាស់​ថា ទាំង​ប៉ូលិស ទាំង​មន្ត្រី​កាំកុងត្រូល ទាំង​ព្រះរាជអាជ្ញា​បានកំណត់​អោយ​អាជីវក​ខាងលើ​នោះ ទៅ​ធ្វើ​កិច្ចសន្យា​នៅ​អធិការដ្ឋាន​គ​បាល​ក្រុង​ប៉ោយ​ប៉ែត ហើយ​អោយ​ត្រលប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ពេល​ពួកគាត់​មក​ដល់​អធិកា​ក្រុង​ប៉ោយប៉ែត​ហើយ បែ​ជា​កែ​កម្មវិធី​ចាប់បញ្ជូន​ពួកគាត់​មក​ស្នងកា​នគ​បាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់កា​តាម​និតិ​ធី​ច្បាប់  ។​
​មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច បាន​បញ្ជាក់​ប្រាប់​អ្នក​សាពត៏​មានថា គេ​ត្រូវតែ​ប្រើ​ពាក្យ​បែបនេះ​ដើម្បី​អោយ​ពលរដ្ឋ​ទាំងនោះ មក​អធិការដ្ឋាន​នគ​បាល​ក្រុង តែ​បើសិនជា​គេ​ប្រើ​ពាក្យ​ផ្សេង​វិញ​នោះ ពិត​ជា​ពួកគាត់​មិន​មក​ទេ ឥឡូវ​គេ​ត្រូវតែ​បញ្ជូន​ពួកគាត់​ទៅ​ស្នងកា​នគ​បាល​ខេត្ត ដើម្បី​ចាត់កា​បន្ត​តាម​និតិ​វិធី​ច្បាប់​តែម្តង ព្រោះ​គេ​អប់រំ​ច្រើនដង​ហើយ​នៅតែ​មិន​ព្រមស្តាប់​យ៉ាង​ដូច្នេះ ដោយឡែក​កញ្ញា​កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ប្រាប់​អ្នក​សារ​ពត៏មាន​ថា ខ​ណះពេលនេះ​ខាង​លោកស្រី​មិន​អាច​បង្ហើប​អោយ​អ្នក​សា​រពត៏​មានដឹង​ពី​ហេតុកានេះ​ទេ ព្រោះ​ពេល​នេះ​ខាង​តុលាការ​កំពុងតែ​ចាត់ការ​បន្ត​លើ​រឿង​នេះ​ជា​បន្តបន្ទាប់ និយាយ​រួច​កញ្ញា​កែវ សុគន្ធា ក៏​បាន​លា​អ្នក​សារ​ពត៏មាន​ចេញ​ទៅ​បាត់​តែ​ម្តង​៕
1