ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គណៈស្នងការ បានចុះសំណេះសំណាលសួរទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួនដែលជាអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈបញ្ជាការឯកភាពខេត្ត ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២,៩០៥ កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានដូចខាងក្រោម៖ ថវិកាចំនួន ៣លានរៀល, អង្ករ ៣តោន, ទឹកសុទ្ធ ៥០យួរ, ទឹកត្រី ១០កេស, ទឹកស៊ីអ៊ីវ ១០កេស, អាល់កុល ០២ធុង=៦០លីត្រ, ម៉ាស់ក្រណាត់ ០២កេស=១.៦០០ម៉ាស់, ត្រីខ ០៥កេស, ជែល ០១កេស=២០ដប, មី ០៣កេសធំ, អំបិលល ០៤ការ៉ុង=១០០គីឡូក្រាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប្រធានគណៈបញ្ជាការឯកភាពខេត្ត ដល់កងកម្លាំងទាំងអស់ថែរក្សាសុខភាព ជៀសឱ្យផុតពីជម្ងឺ កូវីដ១៩ និងគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង៣កុំ ក្នុងខ្លួនឱ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ ៕