ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៣២នាក់ត្រូវ បានសម្លាប់ និង១០៨នាក់រងរបួសនៅ ក្នុងអំពើហិង្សាវាយប្រហារដោយបំផ្ទុះ គ្រាប់បែកកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៤ ស្ថិតនៅទីក្រុងបាដាដ រដ្ឋធានី របស់ប្រទេសអ៊ីរ៉ាក់ ។
ការវាយប្រហាររួមមាន ការបំផ្ទុះ គ្រាប់បែកក្នុងរថយន្ដ២លើកស្ថិតនៅ ស្រុកក្នុងទីក្រុង Sadir, ការបំផ្ទុះគ្រាប់ បែកនៅជិតព្រះវិហារ Virgin Mary ស្ថិតនៅស្រុក al-Meairiya ព្រមទាំង ការបំផ្ទុះគ្រាប់បែកនៅក្បែរផ្សារមួយ កន្លែងស្ថិតនៅស្រុក Ur នោះផងដែរ។
ស្រុកទាំង៣ខាងលើដែលមានការ វាយប្រហារខាងលើនេះសម្បូរដោយជន អ៊ិស្លាមនិកាយស៊ីអ៊ីដរស់នៅ ។ មិនទាន់ មានក្រុមណាមួយចេញមុខទទួលស្គាល់ ការវាយប្រហារខាងលើនៅឡើយ ។
សន្ដិសុខនៅអ៊ីរ៉ាក់កាន់តែផុយស្រួយ ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ចាប់តាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ដែលមានផ្ទុះអំពើហិង្សាយ៉ាងបង្ហូរឈាម នោះរួចមក ។ អំពើហិង្សាទាំងនោះកើត ឡើងរវាងកម្លាំងសន្ដិសុខរដ្ឋាភិបាល អ៊ីរ៉ាក់នឹងក្រុមឧទ្ទាមអ៊ិស្លាមជ្រុលនិយម និកាយសាន់នីដែលបានវាយប្រហារ ដណ្ដើមគ្រប់គ្រងទីក្រុងមូស៊ូល ភាគខាង ជើងអ៊ីរ៉ាក់ ហើយបន្ដបន្ទាប់មកទៀត ក្រុមនេះបានវាតទីឆ្ពោះទៅគ្រប់គ្រងទី ក្រុងបាដាដ ដែលជាទីក្រុងសំខាន់របស់ អ៊ីរ៉ាក់តែម្ដង ។
កាលពីសបា្ដហ៍កន្លងមកនេះ ក្រុម សង្កេតការណ៍អង្គការសហប្រជាជាតិ ប្រចាំនៅអ៊ីរ៉ាក់បានបញ្ជាក់ថា ពលរដ្ឋ អ៊ីរ៉ាក់រហូតដល់១.៧៣៧នាក់បាត់បង់ ជីវិត និង១.៩៧៨នាក់រងរបួសនៅក្នុង អំពើវាយប្រហារភេរវកម្ម និងអំពើ ហិង្សានៅក្នុងខែកក្កដា នៅទូទាំងប្រទេស អ៊ីរ៉ាក់ ដោយក្នុងនោះមិនបានរាប់បញ្ចូល អំពើកាប់សម្លាប់នៅក្នុងខេត្ដអាបា ផងទេ ។
ប្រភពនេះបញ្ជាក់ទៀតថា នៅពាក់ កណ្ដាលឆ្នាំ២០១៤ អំពើហិង្សានៅអ៊ីរ៉ាក់ បានសម្លាប់មនុស្ស៥.៥៧៦នាក់ និង ១១.៦៦៦នាក់រងរបួស៕