​មន្ត្រីប៉ូលិស​ប្រឆាំង​បទ​សេដ្ឋកិច្ច​ខេត្តក្រចេះ​ម្នាក់​និង​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត​បាន​ឃុ​ប​ឃឹ​ត​ជាមួយនឹង​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​

0

ខេត្តក្រចេះ :​បើ​គេ​ក្រលេក​មក​មើល ឃុំ​ក​ន្តួ​ត​និង​ឃុំ​ថ្មី ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ ឯណេះ​វិញ មាន​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​កំពុងតែបន្តរ សកម្មភាព​ដឹកជញ្ជូន​ឈើ​ធ្នង់ ចេញពី​ចំណុច​ឃុំ​ទាំងនោះ យ៉ាង​គគ្រឹកគគ្រេង ដោយ​ឆ្លងកាត់​តាម​មុខ សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត យ៉ាង​គឃ្លើន ជា​រៀងរាល់ យប់​- ថ្ងៃ​ដោយ​មិន​ខុសពី​ពេល មុនៗ​នោះ ឡើយ ។​ ប្រភព ព័​ត៍​មាន​ពី សមត្ថកិច្ច និង ប្រជាពលរដ្ឋ មួយចំនួន ដែល​មិន​បញ្ចេញ ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ៩​និង​៤០​នាទី​យប់ នា​ថ្ងៃទី​៣១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៤ ពួកគាត់​បាន​សង្កេតឃើញ​មាន​រថយន្ត​គ្រប់​ធន់ និង ជាច្រើន​គ្រឿង​ដូចជា កាមរី​ស៊េរី​៩៥ ឆ្លាម បា​ឡែ​ន និង​ហៃ​ឡេ​ន​ឌ័​រ បានធ្វើរ​ចរាចរ​ដឹកជញ្ជូន​ឈើ​ធ្នង់ យ៉ាង​គគ្រឹកគគ្រេង​ចេញពី​ចំណុច​ឃុំ​ក​ន្តួ​ត​និង​ឃុំ​ថ្មី​តាម​កំណាត់​ផ្លូវជាតិ​លេខ ៧ ឆ្ពោះទៅកាន់​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​រថយន្ត​ទាំងនោះ ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​រថយន្ត​របស់ លោក​ធា និង​លោក​ពក ដែលជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ យ៉ាងសកម្ម និង​ជា​យូ យា​ណាស់​មកហើយ នៅ​ចំណុច​ដូច​បាន​រៀបរាប់​ជូន​ខាងលើនេះ​។ ???????????????????????????????

គួរបញ្ជាក់​ផងដែរ​ថា ការធ្វើរ​ចរាចរ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ ទាំងពីរ​នាក់​នោះ អាស្រ័យ​ទៅបាន​ដោយ រលូន​យ៉ាងដូច​ច្នេះ ក៍​ដោយសារតែ លោក​ឌី ណា ជា​មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ចាំ​ជួយ​មើលផ្លូវ ឲ្យ​ពួកគេ​ផងដែរ ចំណែកឯ​លោក​សុខ គោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត​វិញ​នោះ គាត់​មិនបាន​អើពើរ​ជាមួយនឹង​សកម្មភាព ដឹកជញ្ជូន​ឈើ​ធ្នង់​ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​ទាំងនោះ ចេញពី​ដែន​សមត្ថកិច្ច ដែល​គាត់​កំពុងតែ​គ្រប់គ្រង​សព្វថ្ងៃ​នេះឡើយ ពីព្រោះ គាត់​បានប្រគល់​ភារកិច្ច​ទាំងនេះ​ឲ្យ​ទៅ​លោក ឌី ណា ជា​មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ សំរេច​ជំនួស​គាត់​អស់​បាត់ទៅហើយ ។ ​ប្

រភព ដដែល​បានបញ្ជាក់​បន្ថែមទៀតថា ជា​រើ​យៗ ពួកគាត់​តែងតែ​ឃើញ លោក​ឌី ណា ដែលជា មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តក្រចេះ បាន​ទៅ​ចត រថយន្ត​ម៉ាក លុច​ស្សិស 330 របស់គាត់​នៅក្បែរ សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត ជាពិសេស នៅពេល​យប់​យ៉ាង​ញឹកញាប់ ជាក់ស្ដែង​គឺ​នៅ​យប់​ថ្ងៃទី ៣១​ខែ កក្ដ​ដា​ឆ្នាំ​២០១៤​នេះ តែម្ដង ហើយ​ពួកគាត់​ក៍​មិន​បានដឹង​ច្បាស់​ដែរ​ថា តើ លោក​ឌី ណា និង​លោក សុខ គោ បានទទួល នូវ​លៀប​សការ​:​ពី​ឈ្មួញ​ដែល​រកស៊ី​ឈើ​ខុសច្បាប់​ទាំងពីរ​នាក់​នោះបាន ចំនួន ប៉ុន្មាន រយ ឬក៏​ប៉ុន្មាន​ពាន់ ដុល្លា​ដែរ ទេ ក្នុង​មួយខែៗ នោះ ។

​ ពាក់​ព​ន្ធ័​ទៅនឹង​ការ​ចោត​ប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ស្រុក ចិត្រ​បូរី​ទៅលើ​លោក​ឌី ណា ដែលជា​មន្ត្រីប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ថា​មក​ចត​រថយន្ត​នៅខាងមុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក​ន្តួ​ត​ជា​រៀងរាល់​យប់ សំកុក​ចាំមើល​ផ្លូវ​ឲ្យ​ឈ្មួញ​ដឹកឈើ​និង​ចាំ​រាប់​ក្បាល​រថយន្ត ដឹកឈើ​ចេញពី​តំបន់​នោះ យកតែ​លុយ​ដោយ​គ្មាន​ការ បង្ក្រាប​យ៉ាង​ដូច្នោះ​។ ភ្នាក់ងារ ការ​សែត​កម្ពុ​ជាថ្មី ប្រចាំខេត្ត​ក្រចេះ​បាន​ទូរស័ព្ទ​ទៅសុំ​ការបំភ្លឺ​ពី​គាត់ ក៍​ប៉ុន្តែរ​ទូរស័ព្ទ​របស់គាត់​ទំនាក់ទំនង​មិនបាន​៕