នាយឧត្តមសេនីយ គន់ គីមចុះ ជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនក្នុងពេលចាក់ថ្នាំបាក់សាំងការពារកូវីត19 នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ នៃគណៈកម្មការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ឋជនកម្ពុជា មានប្រសាសន៍ថា វ៉ាក់សាំងដែលបងប្អូនបានចាក់នៅពេលនេះគឺជារនាំងដ៏រឹងមាំសម្រាប់ការពារអាយុជីវិតបងប្អូនឲ្យរួចផុតពីការឆ្លងនៃជំងឺកូវីដ19 ។ មានប្រសាសបែបនេះ នៅក្នុងឱកាសអញ្ជើញ ចុះសាកសួរសុខទុក្ខ និងពិនិត្យការចាក់ វ៉ាក់សាំង ដល់អតីតយុទ្ធជននៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង និងតាម មណ្ឌល
សុខភាព មួយចំនួនក្នុងខេត្ត នាព្រឹកថ្ងៃទី 10 ខែមេសាឆ្នាំ 2021នេះ ។

ឯកឧត្តមបានបន្តថា បងប្អូនដែលបានមកចាក់ថ្នាំនៅពេលនេះ ពេលត្រឡប់ទៅវិញត្រូវ ប្រាប់បងប្អូនអតីតយុទ្ធជនដែលមិនទាន់បានចាក់ សូម រួសរាន់មកចាក់ឲ្យទាន់ពេលវេលាព្រោះថា ការចាក់ថ្នាំមានរយៈពេលតែ 2 ថ្ងៃប៉ុណ្ណោះគឺថ្ងៃទី 10 និងថ្ងៃទី 11 ខែមេសា ។ ជាចុងក្រោយឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនអតីតយុទ្ធជនដែលបានទទួលការចាក់វ៉ាក់សាំងការពាររួចហើយ ត្រូវអនុវត្តន៍កាតាមសេចក្តីណែនាំរបស់ក្រុមគ្រូពេទ្យពេទ្យ ដូចជាការតមគ្រឿងស្រវឹង តមហឹរ នឹងធ្វើការធ្ងន់ជាដើម។

តាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ធន ធឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាការចាក់វ៉ាក់សាំងការពារកូវីត19 ជូនអតីតយុទ្ធជនកម្ពុជាទូទាំងខេត្តនៅពេលនេះមានចំនួន 2949 នាក់ ដែលចែកចេញជា 13 ទីតាំង ហើយនឹងត្រូវ ចាក់ឱ្យអស់ក្នុងរយះពេល២ ថ្ងៃគឺថ្ងៃទី 10 និងថ្ងៃទី 11 ខែមេសា នេះ ដោយ
ឡែក សម្រាប់ទីតាំងមណ្ឌលសុខភាពឃុំពង្រ គឺមាន អតីត យុទ្ឋជន និង ភរិយា សរុប ចំនួន 202 នាក់ មកពី 5ឃុំ គឺឃុំពង្រ ឃុំស្វាយជ្រុំ ឃុំបន្ទាយព្រាល ឃុំប្រស្នឹប និងឃុំក្រាំងលាវ ៕