ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ឆ្មក់បង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសង ឃាត់ខ្លួនប្រុស.ស្រីចំនួន១០នាក់ ចាត់ការតាមច្បាប់ !

ព្រះវិហារ៖ លោកវុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ឆ្មក់ចុះបង្ក្រាបក្រុមអ្នកញៀនល្បែងស៊ីសង មួយកន្លែង នៅចំណុចភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាបខាងលើនេះ កម្លាំងបានធ្វើការឃាត់ខ្លួនក្រុមអ្នកញៀននិងល្បែងស៊ីសង ប្រុស.ស្រី បានចំនួន១០នាក់។

លោកវុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឲ្យដឹងថា ការឃាត់ខ្លួននេះ គឺដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ១៩។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែង ប្រុស.ស្រីទាំង១០នាក់នោះ កំពុងត្រូវបានបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីក៏សាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕