ខេត្តស្ទឹងត្រែង៖ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តមអភិ
បាលខេត្ត ក្រុមការងារនៃមន្ទីរសុខាភិបាល បានធ្វើយុទ្ធនាការបាញ់ថ្នាំសំលាប់មេរោគ នៅទីប្រជុំជន និងផ្សារក្រុងស្ទឹងត្រែង ។
ការបាញ់ថ្នាំ ដើម្បីសំលាប់មេរោគ និងការពារជំងឺកូវីដ-១៩នេះ បានធ្វើឡើងក្រោមការដឹកនាំរបស់ លោក វេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត គោលដៅក្រុងស្ទឺងត្រែង ។
លោក ទន វុទ្ធី អនុប្រធាមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺឆ្លង បានបញ្ជាក់ថាៈការបាញ់ថ្នាំនេះ គឺធ្វើឡើងនៅតាមផ្លូវសាធារណៈ និងនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ហើយថ្នាំដែល បាញ់គឺនាំមកពីប្រទេសចិន វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកំ
ចាត់មេរោគ ។ លោកអនុប្រធានមន្ទីរក៏បានបន្តថាៈវិធានការក្នុងយុទ្ធនាការនេះ មាន២សំខាន់ៗ គឺការអប់រំ និងការអនុវត្តផ្ទាល់តែម្តង គឺធ្វើយ៉ាងម៉េចកុំឲ្យជម្ងឺកូវីដ ឆ្លងដល់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់សំរាប់បងប្អូនប្រជាពលរដ្ឋ គឺអនុវត្តតាមវិធានសុខាភិបាលឲ្យ
បានហ្មត់ចត់ និងអនុវត្ត៣កុំ ៣ការពារ ។
ការចុះបាញ់ថ្នាំ របស់វិធានសុខាភិបាលនេះ គឺសង្កេតឃើញថា ប្រជា
ពលរដ្ឋ និងអាជីករនៃផ្សារសាមគ្គីស្ទឹងត្រែង បានចូលរួមសហការជា
មួយអាជ្ញាធរបានយ៉ាងល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្រ្តីមានសមត្ថកិច្ច ចុះអនុវត្តការងារ នៃការបាញ់ថ្នាំសំលាប់មេរោគនេះ៕