សៀមរាប : នៅថៃ្ងទី០៧ខែសីហាឆ្នាំ២០១៤អ្នកស្រីមាន ដាន់អាយុ៤៨ឆ្នាំមានទីលំនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលត្រូវជាប្រពន្ធបាននិយាយរៀបរាប់ទាំងទឹកមុខក្រៀមក្រំលាយឡំនឹងទឹកភ្នែកប្រាប់អ្នកសារពត៌មានយើងថា៖ ប្តីអ្នកស្រីឈ្មោះ ឡេ ផលមានអាយុ៤៧ឆ្នាំអ្នកទាំងពីរចាប់ដៃបានគ្នាជាប្តីប្រពន្ធនៅឆ្នាំ១៩៨៩ ។ នៅសម័យរដ្ឋកម្ពុជាប្តីអ្នកស្រីជាទាហាននៅអង្គភាពវរះសេនាតូចលេខ៨៦ឈរជើងក្នុងស្រុកជីក្រែង គាត់របួសដៃទាំងសង្ខាង ។ កន្លងមកប្តីអ្នកស្រីធ្លាប់បើកប្រាក់បៀរវត្សរ៏ជនពិការនៅមន្ទីរសង្គមកិច្ច(ស្រុកជីក្រែង)ខេត្តសៀមរាប បច្ចុប្បន្នបើកប្រាក់បៀរវត្សរ៏នៅធនាគាអេស៊ីលីដា(ស្រុជីក្រែងដ៏ដែល) ប្រាក់ដែលតែងបើកបានមានចំនួនជាង៣០ម៉ឺនរៀលប៉ុណ្ណោះ។ អ្នកស្រីបានបន្តទៀតថា ប្តីអ្នកស្រីរស់នៅក្នុងភូមិមិនដែលមានទំនាស់ទាស់ទែងជាមួយបងប្អូន ញាត្តិមិត្តជិតខាងភូមិផងរបងជាមួយទេ បើស្រវឹងស្រាគាត់រករឿងតែជាមួយប្រពន្ធ និង កូនប៉ុណ្ណោះ។
បច្ចុប្បន្នអ្នកស្រីមានកូនចំនួន៤នាក់ ប្រុស១នាក់ ស្រី៣នាក់ មានគ្រួសារ១នាក់ ។ នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៤ប្តីអ្នកស្រីបានចេញពីផ្ទះទៅស្រែនៅចំណុចឃុំខ្វាវ ស្រុកជីក្រែងតែម្នាក់ឯង រីឯអ្នកស្រីនិងកូនៗពុំបានទៅជាមួយទេព្រោះរវល់សងដៃស្ទូងស្រូវគេនៅឯភូមិ។ រហូតដល់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៤អ្នកស្រីទៅដល់ស្រែតែមិនឃើញប្តី ឃើញតែគោ រីឯបាយដែលនៅក្នុងឆ្នាំងក៏ធុមប្អូមបាត់ទៅហើយ ពេលនោះអ្នកស្រីក៏ខំស្វែងរក តែរកពុំឃើញ រហូតដល់ល្ងាចម៉ោង៥ក៏វិលត្រឡប់មកផ្ទះវិញប្រាប់បងប្អូនឲ្យទៅជួយរកព្រោះប្តីគាត់បាត់ពីខ្ទមឃើញតែគោ។ ភ្លាមៗនោះបងប្អូនក៏បាននាំគ្នាចេញទៅជួយរកទាំងយប់ តែរកមិនឃើញ រហូតដល់ថ្ងៃទី០៤ខែសីហាឆ្នាំ២០១៤អ្នកស្រីព្រមទាំងបងប្អូនក្នុងភូមិបាននាំគ្នាបញ្ចូលអារក្ស គេថាមិនទាន់ស្លាប់ទេ នៅជិតៗស្រែនោះឯង មានម្ចាស់ទឹក ម្ចាស់ដីគេល័ក្ខ ឲ្យទៅរកម្តងទៀត។
នៅថ្ងៃទី០៦ខែសីហាឆ្នាំ២០១៤ក្រុមគ្រូសារ និង បងប្អូនក្នុងភូមិនាំគ្នាចេញទៅរកម្តងទៀត រករហូតដល់ម៉ោង៥ល្ងាចទើបបានឃើញសាកសពប្តី តែសាកសពនោះដាច់ត្រឹមករ ក្បាលនៅខាងចុងជើងវិញ អាវពណ៌ខ្មៅក្រណាត់ទេតារុងដែលធ្លាប់ពាក់ជាប់ខ្លួនរាល់ថ្ងៃនៅលើដើមឈើចងជាចំណង។ ដូច្នេះតាមការសណ្ឋានរបស់ក្រុមគ្រួសារ និង បងប្អូនដែលបានទៅជួយរកថាឈ្មោះខាងលើនេះធ្វើអត្តតិឃាដចងករសំលាប់ខ្លួនឯង។ ក្រោយពីបានឃើញសាកសពហើយ ក្រុមគ្រួសារនិងប្រជាពលរដ្ឋដែលបានទៅ រាយការណ៏ជូនសមត្ថកិច្ចក្នុងមូលដ្ឋាន នឹង រៀបចំធ្វើបុណ្យសពតាមប្រពៃណីនៅគេហដ្ឋានអ្នកស្រីមាន ដាន់ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង តែម្តង។រីឯសាកសពក្រុមគ្រួសារនឹងបងប្អូនដែលបានទៅជួយរកបញ្ចុះនៅកន្លែងកើតហេតុ ព្រោះសពនេះស្អុយរលួយមិនអាចយកទៅបាន។ អ្នកស្រីព្រមទាំងកូនៗមានការសោកស្តាយយ៉ាងខ្លាំងដោយសារតែប្តីអ្នកស្រីធ្វើអត្តតិឃាដចងករសំលាប់ខ្លួនឯងដោយមិនដឹងមូលហេតុ។