ក្នុង​ឆមាស​ទី​១ នគរបាល​ខេត្ត​ព្រះសីហនុ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ១៥​លើក ឃាត់ខ្លួន​មនុស្ស ២៤​មុខសញ្ញា​ ​

0

​ ​ខេត្ត​ព្រះសីហនុ ​ ​លោក​វរ​សេនី​យ៌​ឯក សាន់ ប៊ុនថន ស្នងការរង​ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសា​ស​ន៌​ឲ្យ​ដឹងថា ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៤​នេះ មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ១៥​លើក ឃាត់ខ្លួន ២៤​មុខសញ្ញា លើ​០៦​លើក បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៣ មានការ​កើនឡើង​ចំនួន ០៩​លើក ។ ​ ​លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចំនួន ១០​លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៥​មុខសញ្ញា ស្រី​០១ មុខសញ្ញា​ជា (​ខ្មែរ​) ក្នុងនោះ​ករណី​កាន់កាប់​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន ០៦​លើក ឃាត់ខ្លួន ០៦​មុខសញ្ញា ករណី​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ០២​លើក ឃាត់ខ្លួន ០៩​មុខសញ្ញា ស្រី ០១​មុខសញ្ញា​(​ខ្មែរ​) បង្ក្រាប​អាជីវកម្ម លក់​ស៊ី​ហ្សា SISHA និង​បារី​អេឡិចត្រូនិក​ចំនួន​០២​លើក ឃាត់ខ្លួន ០៤​មុខសញ្ញា ។​

​ ​លោក​វរ​សេនី​យ៌​ឯក សាន់ ប៊ុនថន បានអោយដឹង​បន្ថែមទៀតថា កម្លាំង​ជំនាញ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​បង្ក្រាបបាន​ចំនួន ០៥​លើក ឃាត់ខ្លួន ០៩​មុខសញ្ញា ក្នុងនោះ​ករណី​កាន់កាប់​រក្សាទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​០៣​លើក ឃាត់ខ្លួន ០៣​មុខសញ្ញា ស្រី ០១​មុខសញ្ញា (​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ០១​ករណី ឃាត់ខ្លួន ០១​មុខសញ្ញា ស្រី​) (​ភូមិ​២ សង្កាត់​លេខ​២ ចំនួន​០១​លើក ឃាត់ខ្លួន ០១​មុខសញ្ញា​) (​ភូមិ​៣ សង្កាត់​លេខ​៣ ចំនួន ០១​លើក ឃាត់ខ្លួន ០១​មុខសញ្ញា​) ។ ករណី​ដាំ​ដុះ​ដំណាំ​កញ្ឆា​ចំនួន ០១​លើក ឃាត់ខ្លួន ០១​មុខសញ្ញា បានធ្វើ​ការអប់រំ​ធ្វើ​កិច្ចសន្យា​នៅ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ។ ករណី​ប្រើប្រាស់​គ្រឿងញៀន ០១​លើក ឃាត់ខ្លួន ០៥​មុខសញ្ញា ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ។​ ​ ​វត្ថុតាង​ដែល​មន្ត្រី​ជំនាញ​ធ្វើការ​ចាប់​យកមក​បាន​រួមមាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន Ice ទឹកកក​ចំនួន ០៤​កញ្ចប់​ធំ និង​៧៧​កញ្ចប់​តូច មាន​ទម្ងន់​ស្មើ ៣៥.៧​ក្រាម ។

ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន WY ចំនួន ៨៥​គ្រាប់ ។​កញ្ឆា​ក្រៀម​ចំនួន ០៧​កញ្ចប់ មាន​ទម្ងន់​ស្មើ ៣១៤.២​ក្រាម ។ ដើម​កញ្ឆា​ស្រស់​ចំនួន ០៣​ដើម​។ ម៉ូតូ ០៣​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន ០៨​គ្រឿង បំពង់ សំរាប់​ជក់​ថ្នាំ​ចំនួន ០១ ។ ​ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​សហការ​ជាមួយ​មន្ទីរអប់រំ បានធ្វើការ​ផ្សព្វផ្សាយ​ផលប៉ះពាល់​ដោយសារ​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​នៅ​សាលា​វិទ្យាល័យ​ស្រុក​ព្រៃនប់ ចំនួន ២០០​នាក់ ស្រី ចំនួន ៨៥​នាក់ បុគ្គលិក​សិក្សា​ចំនួន ១៦​នាក់ ស្រី ០៥​នាក់ ។ យើង​នឹងមាន​គម្រោង​ធ្វើការ​ផ្សព្វផ្សាយ​បន្តទៀត​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​បង្ក​គំរាមកំហែង ចូលរួម​ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឥតឈប់ឈរ​ចាប់ពី​ថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ស្រុក ខណ្ឌ រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជំរុញ​និង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សុវត្ថិភាព កសាងបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៌​សេដ្ឋកិច្ចសង្គម ពិសេស​ការថែរក្សា​សន្តិសុខ និង​ស្ថេរភាព​ការអភិវឌ្ឍ​ន៌​ក្នុង​មូលដ្ឋាន ៕​ ​ ​ ​ ​ ​image (5) image (6)